នគរបាលស្រុកលើកដែក ឃាត់ខ្លួនអ្នកកត់កន្ទុយលេខម្នាក់ បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋ

កណ្តាល ៖ កម្លាំងយុត្តិធម៌របស់នគរបាលស្រុកលើកដែក ធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋ ។ ហេតុការណ៌ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី នៅចំណុចផ្សារដើមដូង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ផល ស្រីម៉ៃ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់កន្ទុយលេខ មានទីលំនៅភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

នគរបាលស្រុកលើកដែក បានប្រាប់អោយដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់បានទទួលពត៌មានពីប្រជាពលរដ្ឋល្អ មានការលេងល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខវៀតណាម)នៅចំណុចផ្សារដើមដូងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ក្រោយពីទទួលបានពត៌មានភា្លមនោះផ្នែកស្រុកបានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ ចុះដល់ចំណុចកើតហេតុខាងលើពេលនោះ ពេលកម្លាំងយើងចូលទៅដល់ក៏ឃើញជនសង្ស័យខាងលើកំពុងអង្គុយកត់កន្ទុយលេខ(ឆ្នោត) ហើយកម្លាំងយើងក៏បាននាំជនសង្ស័យ និងវត្ថុតាងខាងលើបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner