ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសតែងតាំង នាយសេនាធិការ តំបន់ប្រតិប្រត្តិការសឹករងកណ្តាល២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ដើម្បីពង្រឹងគុណនិងសមត្ថិភាពលើការងារដឹកនាំបញ្ជាកាឲ្យកាន់តែមានប្រសិទ្ធិភាពផែទៀតនោះនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ ប្តូរមុខងារនាយទាហាន ជាន់ខ្ពស់-ផ្ទេរភារកិច្ចនៅក្នុង តំបន់ប្រតិបត្តិការសឹករងកណ្តាល។

ថ្លែងក្នុងមតិស្វាគមន៍ និងរបាយការណ៍  ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគពិសេស  បានលើកឡើងថាឯកឧត្តមមានសង្ឃឹមជឿជាក់ថា៖ នាយទាហាន-ពលទាហានតំបន់ប្រតិបត្តិការសឹករងកណ្តាល ទាំងអស់ពិសេសនាយទាហានវ័យក្មេងបន្តវេន នឹងបន្តអនុវត្តប្រពៃណីដ៏ល្អប្រពៃនេះមិនឲ្យបាត់បង់ចូលរួមរក្សានូវកិត្យានុភាពអង្គភាពបន្តទៀត ទៅថ្ងៃអនាគតទុកជាអង្គភាពដែលមានទួនាទីភារកិច្ចធានាបាននូវសុខសន្តិភាព ពិសេសក្នុងភូមិសាស្ត្រដែលតំបន់ប្រតិបត្តិការសឹករងទទួលខុសត្រូវ។

លោកឧត្តមសេនីយ៍ត្រី ឈឹម លីន នាយការិយាល័យទី១ កងទ័ពជើងគោក បានអាន ប្រកាសស្ដីពីការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន ចំនួន២ រូប ក្នុងនោះមាន៖ លោកវរសេនីយ៍ឯក     ម៉ឹង ម៉េងហាន  ជានាយសេនាធិការរង យោធភូមិភាគពិសេស បច្ចុប្បន្ន មេបញ្ជាការរង ជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ជំនួសលោកវរសេនីយ៍ឯក  ស្រី សារិន មេបញ្ជាការរង ជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បច្ចុប្បន្នផ្ទេរភារកិច្ចទៅជាសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ។

បន្ទាប់ពីលោកវរសេនីយ៍ឯក ម៉ឹង ម៉េងហាន  មេបញ្ជាការរង ជានាយសេនាធិការតំបន់ប្រតិ បត្តិការសឹករងកណ្តាលថ្មី បានប្តេជ្ញាចិត្ត- ស្មោះត្រង់ចំពោះជាតិ ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាលគោរពច្បាប់របស់រដ្ឋ។- បន្តគាំទ្រកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលចូលរូមសហការជាមូយអាជ្ញាធរ។ – អនុវត្តឲ្យបានដាច់ខាតអនុសាសន៍១០ចំណុចរបស់សម្តេចតេជោកាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៩។

មានប្រសាសន៍កាន់អង្គពិធី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវការចូលរួមអបអរសាទរចំពោះការផ្លាស់ប្តូរមុខតំណែងថ្មីជូននាយទាហានជាន់ខ្ពស់ក្នុងតំបន់ប្រតិបត្តិការសឹងរងកណ្តាល ដែលទទួលបាននាពេលនេះស្របទៅតាមផែនការកែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ឈរលើការរក្សាចាស់និងពង្រីកក្មេងមានសមត្ថភាពបន្តវេនដោយការដាក់ចូលសោធននិវត្តន៍ធ្វើជំហានៗ ចំពោះនាយទាហានដល់អាយុនោះទេ។

ឯកឧត្តម បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានដោះស្រាយគោលនយោបាយដំឡើង១ស័ក្តិថែមមុនពេលមុនចូលនិវត្តន៍ចេញពីជួរ។ ការកែទម្រង់កងទ័ពទាមទារការចូលរួមចំណែកដោយអនុវត្តជាជំហានមិនអាចធ្វើតម្រឹមលឿនពេកនោះទេ។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បានផ្តាំផ្ញើរថាកត្តាសំខាន់គឺសាមគ្គីឯកភាពផ្ទៃក្នុងឈរលើការដឹកនាំប្រកបដោយ វិជ្ជាជីវ:ម៉ឺងម៉ាត់ការងារនិងប្រកបដោយភាតរភាព។

នាឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភនៅថវិការដល់តំបន់សឹករកណ្តាលមួយចំនួន ព្រមទាំងឧបត្ថម្ភទៅទាមសំណើរ ដោយឯកឧត្តមបានឲ្យជំនាញបន្តសហការកសាងអគារសម្រាប់ស្នាក់នៅជូនកងទ័ពចំនួន ២ ខ្នង កំពស់ ២ ជាន់ និងអាគារផ្ទះបាយ ១ខ្នង ដោយឡែកសម្រាប់ផ្នែកសឹករងទាំង ១១ ឯកឧត្តមបានឧបត្ថម្ភចំពោះអង្គភាពដែលខ្វះខានមុននិងមានទីតាំងស្រាប់ធ្វើទៅតាមស្តង់ដារបស់កងទ័ពជើងគោកមានអាគារទីបញ្ជាការ និងឃ្លាំងដាក់សម្ភារៈសឹក។ 

ឯកឧត្តមនិងគណប្រតិភូអបដំណើរក៏បានចុះពិនិត្យមើលការវិវត្តន៍រីកចម្រើនរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាលមានការិយាល័យធ្វើការ អគារស្នាក់នៅ និងអគារទីបញ្ជាការថ្មីដែកកំពង់សាងសង់ថ្មីសម្រេចបានប្រហែក៩០% ក្រោមជំនួយរបស់អង្គភាពសម្ព័ន្ធមេត្រីបញ្ជាការដ្ឋានយោធាខេត្ត ប៊ិញយឿង យោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner