ខេត្តតាកែវជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិធីប្រកួតមហោស្រពបង្ហើរខ្លែងខ្មែរ លើកទី២៣ ឆ្នាំ២០១៩ នៅក្រុងខេមរៈភូមិន្ទ
កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីអបអរសាទរមហោស្រពបង្ហើរខ្លែងខ្មែរ លើកទី២៣ ឆ្នាំ២០១៩ ក្រោមអធិបតី ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខា ធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីវេជ្ជ:បណ្ឌិត ឈុន រ៉ាវុធ អភិបាល រងខេត្តកោះកុង គណៈប្រតិភូតាមបណ្ដាខេត្ត លោក លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ២៣ខេត្ត.ក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សានុសិស្ស និស្សិត និងបេក្ខ ជន បេក្ខនារីស្វៃរិន និងប្រជាពល រដ្ឋយ៉ាងច្រើនអ៊ូអរ ។

ពិធីនេះ បានប្រារព្ធធ្វើឡើង នៅ ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅតារ៉ាងបាល់ទាត់ ទល់មុខសាលា ខេត្តចាស់ ស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ដោយមានប្រកួតបង្ហើរ ខ្លែងខ្មែរ ចំនួន២៣ ខេត្ត.ក្រុង
ក្នុងចំណោម២៥ រាជធានី.ខេត្ត ក្រុង ខេត្តដែលមិនបានមកចូល រួម ខេត្តឧត្ដរមានជ័យ នឹងរាជធានីភ្នំពេញ។ នឹងមានខ្លែង បេក្ខជន បេក្ខនារីស្វៃរិន ចំនួន ៤៧ខ្លែងទៀតចូលមកប្រកួត ។ បន្ទាប់ពីប្រកួតបង្ហើរខ្លែងខ្មែរ ក៏មានពិធីប្រកួតគ្រវីឯកចំនួន ៧ ខេត្តផងដែរ ។

ថ្លែងក្នុងពិធីបង្ហើរខ្លែង ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ការរៀបចំវិធីបង្ហើរខ្លែងខ្មែរថ្ងៃនេះ ដោយមានការយក ចិត្តទុកដាក់ ពីសម្ដេចអគ្គមហាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត ដែលសម្ដេច បានយកចិត្តទុក ដាក់ ដល់ការអភិរក្ស និងអភិវឌ្ឍន៍ វិស័យវប្បធម៌ជាតិ។ ហើយជារើយៗសម្ដេចតែងតែកើនរំលឹក ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ដោតសំខាន់ទៅលើវិស័យវប្បធម៌ ព្រោះវិស្ស័យនេះមានតួនាទីសំខាន់ នៅក្នុងយុទ្ធ សាស្ត្រចតុកោណ របស់រាជរដ្ឋា ភិបាលកម្ពុជា ។

ឯកឧត្តមថ្លែងបន្តថា ការប្រារព្ធមហោស្រពនាថ្ងៃនេះ គឺជាការ ចូលរួមចំណែក អនុវត្តន៍ទៅតាមគោលនយោបាយជាតិ វិស័យវប្បធម៌ ក្នុងន័យជំរុញឲ្យព្រះរាជា ណាចក្រកម្ពុជា ក្លាយទៅជាមជ្ឈ មណ្ឌល ផ្សព្វផ្សាយវប្បធម៌ឲ្យបា នទូលំទូលាយ ។
ហើយការបង្ហោះខ្លែងមិនត្រឹមការបង្កឲ្យប្រជាជនមានការរីករាយសប្បាយប៉ុណ្ណោះទេ ដោយបានបង្ហាញចំណេះដឹង ទំនៀមទម្លាប់ប្រពៃណី ទៅដល់យុវជនជំនាន់ក្រោយ ឲ្យបានស្គាល់ យល់ដឹង និងចូលរួមប្រតិបត្តិ ថែរក្សា ការ ពារ អត្ដសញ្ញាណជាតិ ចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ច្រាវជ្រាវ ចងក្រង រក្សាទុកឲ្យបានគង់វង្សនៅឯកសារ បតិកភណ្ឌ វប្បធម៌គ្រប់ប្រភេទ ។ មហោស្រពបង្ហើរខ្លែង ជាពិធីមួយ ដែលសកលលោកកំពុង ពេញនិយម មានជំនឿយ៉ាងជ្រាលជ្រៅ ហើយជាជល់កមួយ ចូលរួមចំណែក ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យកាន់តែស្គាល់ នឹងស្រឡាញ់ ប្រទេសកម្ពុជាផងដែរ ។

ឯកឧត្តមថ្លែងបន្តថា មហោស្រព បង្ហើរខ្លែងដែលកំពុងប្រារព្ធនាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់តម្លៃវប្បធម៌របស់ជាតិយើងទាំងអស់គ្នា ដោយមានអារម្មណ៍រីករាយ បានឃើញខ្លែងបង្ហើរជាច្រើនប្រភេទ ចម្រុះពណ៌ព្រោងព្រាតពេញផ្ទៃអាកាស គ្របដណ្ដប់វាលស្រែពណ៌មាសលាយឡំ រុក្ខជាតិពណ៌បៃតងស្រស់ បានបង្កើតសម្រស់ទេសភាព កាន់តែអោយឆើតឆាយ ទាក់ទាញចិត្តកាយភ្ញៀវបរទេសចង់មកទស្សនា ព្រះរាជាណាចក្រកម្ពុជា ដែនដីសុវណ្ណភូមិនៃយើង ។

គួរបញ្ជាក់ដែរថា ពិធីប្រកួតបង្ហើរខ្លែងខ្មែរក្នុងឱកាសនោះដែរ អ្នកដែលទទួលជ័យលាភី លេខ១ ខេត្តតាកែវ ទទួលបាន
ការឧបត្ថមចំនួន ២.០០០.០០០៛(ពីលានរៀល)ពីលោកស្រីវេជ្ជ: បណ្ឌិតឈុន រ៉ាវុធ អភិបាលរង ខេត្តកោះកុង ។ និងខេត្តកំពុង ឆ្នាំង ជាប់ចំណាត់ថ្នាក់លេខ២. ទទួលបានថវិកាចំនួន ១.២០០.០០០៛(មួយលានពីសែនរៀល)។ ខេត្តមណ្ឌលគិរី ទទួលបានថវិកាចំនួន ៨០០.០០០៛(ប្រាំបីសែរៀល)។ ខេត្តកោះកុង ទទួលបានថវិកា ចំនួន ៥០០.០០០៛(ប្រាំសែនរៀល)។ខេត្តទាំងពីជាប់ចំណាត់ថ្នាក់លេខ៣.។ ចំណែកបេក្ខជនស្វៃរិន ជាប់លេខ១. កញ្ញា សាន ស្រីរដ្ឋ (ខ្លែងត្រីរ៉ស់)។ លេខ២. សាមុត វុត្ថា (ខ្លែងត្បូងកណ្ដៀង)។ លេខ៣. លោក វិញ ឆៃ (ខ្លែងឆៃយាំ)៕ធ.ដ

