សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសរាជានិយម មានបាវចនាចំនួន៣

ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន៣ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ កម្ពុជា ជាប្រទេសរាជានិយម មានបាវចនាចំនួន៣ នោះគឺជាតិ សាសនា ព្រះមហាក្សត្រ ។ ដូចច្នេះ សម្ដេច សូមផ្តាំទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឲ្យខាងតែបាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner