វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំត្រួតពិនិត្យផែនការចុះកម្មសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី៩

ដីឥដ្ឋ ៖ រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១លោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការចុះកម្មសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី៩ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌនិងអន្តោប្រវេសន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជាច្រើនរូប។

លោកប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍និងលើកឡើងពីគោលបំណងនៃកិច្ចប្រជុំជូនដល់សមាជិកទាំងអស់ ដើម្បីផ្តល់មតិយោបល់បន្ថែមឱ្យកាន់តែល្អប្រសើរ។

លោកប្រធានអង្គប្រជុំបានសង្កត់ធ្ងន់ថា ការចុះកម្មសិក្សារបស់និស្សិតពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះការចុះកម្មសិក្សានេះ បានផ្សារភា្ជប់រវាងការសិក្សាទ្រឹស្តីនិងការអនុវត្តការងារជាក់ស្តែង ដើម្បីអភិវឌ្ឍចំណេះដឹងបន្ថែមមួយកម្រិតទៀតដល់និស្សិតទាំងអស់ នៅពេលត្រឡប់ទៅបំពេញភារកិច្ចនៅអង្គភាពសាមីវិញ។

ជាចុងក្រោយ លោកប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានចូលរួមផ្តល់មតិយោបល់ល្អៗ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner