អ្នកនាំពាក្យក្រសួងការបរទេស៖ រុស្ស៊ី​មិន​មាន​បំណង​ត្រឡប់​ទៅ​កាន់​ “វាំងនន​ដែក” ក្នុង​ទំនាក់​ទំនង​ជាមួយ​លោក​ខាង​លិច​ទេ

ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍ ប៊ែលរ៉ូស (BelRos) ថាប្រទេសរុស្ស៊ីមិនចង់វិលត្រលប់ទៅកាន់ “វាំងននដែក” ក្នុងទំនាក់ទំនងជាមួយលោកខាងលិចនោះទេ។

នៅពេលសួរថាតើទីក្រុងម៉ូស្គូនឹងត្រលប់ទៅកាន់ “វាំងននដែក” ក្នុងទំនាក់ទំនង ជាមួយបណ្តាប្រទេសលោកខាងលិចដែរឬទេ? អ្នកការទូតបាននិយាយថា ភាគីរុស្ស៊ីនឹងមិនចាត់វិធានការបែបនេះទេ។ អ្នកស្រី​បាន​បន្ថែម​ដូច្នេះថា​៖ ​ប៉ុន្តែ​អ្វី​ដែល​ពួកគេ​… ​ដៃគូ​លោកខាងលិច​របស់​យើង… គឺបាននិងកំពុង​សាងសង់​នៅផ្ទះ (គឺ​មិន​ដឹងនោះ​ទេ​)​​។ ​សម្ពន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក ​និង​លោក​ខាងលិច​បាន​ឃ្លាំ​មើល ​ខណៈ​ការបង្កើន​ទ័ព​របស់​រុស្ស៊ី​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែន​បាន​កើនឡើង​ដល់​កម្រិ​ត​ខ្ពស់​បំផុត​ក្នុង​ចំនួន​ប៉ាន់ស្មាន ១០ម៉ឺននាក់ ​ដែល​បង្ក​​ឱ្យ​មាន​ការបារម្ភ​ថា ទីក្រុង​ម៉ូ​ស្គូ​កំពុង​ត្រៀម​ឈ្លានពាន​អ៊ុ​យក្រែន​។​ រុស្ស៊ី​បាន​កាត់​យក​ឧបទ្វីប​គ្រី​មៀ​របស់​អ៊ុយ​ក្រែន​ក្នុង​ឆ្នាំ ២០១៤ និង​ភ្លាមៗ​បន្ទាប់​ពី​ផ្តល់​ការគាំទ្រ​របស់​ខ្លួន​នៅ​ពីក្រោយ​ការបះបោរ​ផ្តាច់ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​នេះ​។ ​ក្នុង​រយៈពេល​ជាង​ ៧ឆ្នាំ​មកនេះ ការប្រយុទ្ធ​គ្នា​បាន​សម្លាប់​មនុស្ស​ជាង ១ម៉ឺន៤ពាន់នាក់ ​និង​បំផ្លិចបំផ្លាញ​តំបន់​បេះដូង​ឧស្សាហកម្ម​របស់​អ៊ុ​យក្រែន ដែល​គេ​ស្គាល់​ថា ​ដុន​បាស​។

​យ៉ាងណាមិញ ​រុស្ស៊ី​បាន​បដិសេធ​រាល់​ចេតនា​នៃ​ការឈ្លានពាន​ថ្មី​ណាមួយ​ ហើយ​ជំនួស​មកវិញ​បាន​ចោទប្រកាន់​អ៊ុយ​ក្រែន​ថា ​រៀប​ផែនការ​ដើម្បី​ព្យាយាម​ប្រើប្រាស់​កម្លាំង​ដណ្តើម​យក​មក​វិញ ​នូវ​ទឹកដី​ដែល​កាន់កាប់​​ដោយ​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​ទីក្រុងម៉ូ​ស្គូ តែភាគី​អ៊ុយ​ក្រែន​បាន​ច្រានចោល​ការអះអា​ង​នេះ​៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner