ទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល ប្រកាសរៀបចំការប្រកួតវាយកូនគោលអបអរសាទរ ខួបលើក១២នៃការបង្កើតទីលានខ្នាតតូចកម្រិតស្តង់ដាតែមួយនៅកម្ពុជា
ទីលានកីឡាវាយកូនគោលខ្នាតតូចកម្រិតស្តង់ដាតែមួយ នៅកម្ពុជា ស៊ីធីហ្គោលដែលមានទីតាំងស្ថិតនៅ សង្កាត់ ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ បានប្រកាសរៀបចំការប្រកួតវាយកូនគោល អបអរសាទរខួបលើកទី១២ នៅថ្ងៃទី២៣ ខែកមរា ឆ្នាំ២០២២។
ការប្រកួតវាយកូនគោលនេះ ត្រូវបាន លោក លី គា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល បញ្ជាក់ថា រៀបចំឡើងក្នុងគោលបំណងរំលឹកនិងអបអរសាទរថ្ងៃបង្កើតទីលាន និងគោលដៅផ្តល់ឱកាសឲ្យកីឡាករទាំងអាជីព និងមិនមែនអាជីពចូលរួមប្រកួត ដើម្បីសុខមាលភាព រិតចំណងសាមគ្គីភាព និងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត ពិសេស ក៏ជាសកម្មភាពមួយដែលជួយចូលរួមបំផុសឲ្យវិស័យកីឡាវាយកូនគោល នៅកម្ពុជាកាន់តែទាក់ទាញចំណាប់អារម្មណ៍យុវជនឲ្យងាកមកលេងកីឡាកូនគោលកាន់តែច្រើន។ ជាមួយគ្នានោះ អ្នកចាត់ការទូទៅ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ឈុន អូន ម្ចាស់ទីលាន ដែលបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតនេះ ពិសេស លោក ក៏ថ្លែងអំណរគុណចំពោះបណ្តាក្រុមហ៊ុនដែលបានជួយគាំទ្រឧបត្ថម្ភធ្វើឲ្យការប្រកួតដំណើរការទៅបានដោយជោគជ័យនិងរលូន។
សូមបញ្ជាក់ថា បញ្ជាក់ទៀតថា ការទទួលពាក្យចុះឈ្មោះសុំសិទ្ធិចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយនេះ កីឡាករម្នាក់តម្លៃ៦៥ដុល្លារអាមេរិក។ ការប្រកួតចែកចេញជា២ក្រុម ក្រុមBកីឡាករ៥០រូប ចាប់ផ្តើមប្រកួតនៅម៉ោង០៧:១៥ព្រឹក រីឯក្រុមAកីឡាករ៥០ចាប់ផ្តើមប្រកួតនៅម៉ោង១៤:០០រសៀល ប្រកួតចប់ និងធ្វើពិធីចែកជ័យលាភី និងពានរង្វាន់នម៉ោង១៨:៣០នាទីល្ងាច៕





