បញ្ហាកង្វល់របស់ពលរដ្ឋនៅឃុំស្វាយយាស្រុកស្វាយជ្រំត្រូវបានលើកយកមកក្នុងវេទិកាសាធារណៈ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយជ្រំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្នុងឃុំស្វាយយា បានចូលរួមក្នុងវេទិការសាធារណៈ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅវត្តប្រាសាទ ភូមិក្ដីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីឲ្យប្រជាពលរដ្ឋលើកជាកង្វល់ក៏ដូចជាការសំណូមពរនានានៅមូលដ្ឋានឲ្យក្រុមការងារជួយដោះស្រាយទាន់ពេលវេលា។

វេទិការសាធារណៈនេះបានធ្វើឡើងនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ដោយមានការចូលរួមពី លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្វាយយា និងសមាជិកក្រុមប្រឹក្សាឃុំស្វយយា មេភូមិទាំង១៥ភូមិ លោកនាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្វាយយា ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន១៥០នាក់ ។នៅឱកាសនោះប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហា និងសំណូមពរមួយចំនួនមានដូចជា៖

-ការខ្វះខាតចរន្តអគ្គិសនីប្រើប្រាស់ចូលក្នុងភូមិ

-បញ្ហាទំនាស់ដីធ្លា ក្នុងភូមិក្ដីស្លា

-បញ្ហាអាគារខូចខាត នៅសាលាបឋមសិក្សាកៀនតាស៊ីវ

-បញ្ហាផ្លូវចូលភូមិពិបាកក្នុងការធ្វើដំណើរ ក្នុងភូមិក្បាលដំរី

-បញ្ហាស្ដារប្រឡាយចាស់ ឡើងវិញដើម្បីមានទឹកធ្វើស្រែប្រាំង​

-សំណូមពរដល់មន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ចុះវាស់វែងដីធ្លី និងកំណត់ចំណីផ្លូវ ឲ្យប្រជាជនងាយស្រួលប្រើប្រាស់ដី។

លោក តូច ប៉ូលីវ៉ា បានថ្លែងថាក្នុងវេទិការសាធារណៈនេះបានទទួលនូវបញ្ហាប្រឈមក៏ដូចជាសំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង នឹងចាត់វិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ហើយឪពុកម្ដាយដែរមានកូនទៅរៀន សូមឲ្យប្រុងប្រយ័ត្នកូនចៅករណីលង់ទឹក និងណែនាំកូនចៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ។

លោកបានបន្តថាសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងកំរំលោភយកដីចំណីថ្នល់ ដើម្បីងាយស្រួលទៅក្រោយដើម្បីការពង្រីកផ្លូវ។ អាជ្ញាធរត្រូវផ្សព្វផ្សាយពីគោលនយោបាយ របស់រាជរដ្ឋាភិបាលសម្រាប់ប្រាក់ឧបត្ថម្ភចំពោះស្រ្តីមានផ្ទៃពោះ ដែលមានប័ណ្ណក្រីក្រ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner