ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៩-ធ្នូ-២០២១

មាតិកាព័ត៌មាន

SB1- សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានលើកយកមកពិភាក្សានិងអនុម័តនាសម័យប្រជុំ លើកទី៦ នីតិកាលទី៦កាលពីព្រឹកមិញនេះមាន របៀបវារៈចំនួនបីសំខាន់ៗ៕ …ឃ្លីប… (អត្ថបទ លោក ថេត វិចិត្រ + រូបភាព កាត់ត លោក ហេង សម្បត្តិ + សម្លេង អ្នកនាង រ័ត្ន ចរិយា)

N29- សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំនឹងខួបទី២៣ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក វ៉េង លឹមហួត លោក ស៊ូ វណ្ណលុក + អាន កាត់ត លោក សុខ ណេត)

T29- ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងពិនិត្យមើលសមិទ្ធិផលនានាក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ឃ្លីប

L1-   ក្នុងថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ ភូមិព្រះដាក់ ខេត្តសៀមរាប មានរៀបចំពិព័រណ៍អាហារជនបទ ៕…ឃ្លីប… (ដោយផេក, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

N15- រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានលើកឡើងថាតួនាទីភារកិច្ច របស់ក្រសួងធម្មការ មានមុខការ និងភារកិច្ច  កំណត់វិធានការដឹកនាំ និងគ្រប់គ្រងអង្គការសាសនាទាំងអស់ ដែលមានទីតាំងនិងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា៕ឃ្លីប(អាន កាត់ សុខ ណេត)

N14- ឯកឧត្តម សៅ សារឿន ចូលរួមបុណ្យសព និងជួបសំណេះសំណាលគ្រួសារទើបឆ្លងទន្លេរ នៅឃុំវ៉ារិន៕ឃ្លីប(អាន កាត់ សុខ ណេត)

L2-   សត្វស្លាបកម្រជាច្រើនក្បាល និង ទោច-មកុដ ១គូ ត្រូវបានដោះលែង ទៅក្នុងព្រៃធម្មជាតិឧទ្យានអង្គរ ៕ …ឃ្លីប… (ដោយផេក, អត្ថបទ កាត់ត វណ្ណលុក, អាន កន្និការ)

BH6- គ្រួសារកម្មករឡឥដ្ឋ ចំនួន៥២គ្រួសារ ដែលជួបការខ្វះខាត ក្នុងបរិបទ កូវិដ-១៩ បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ពីព្រះចៅអធិការវត្ត កេសរារាម ៕ ៕ ឃ្លីប(អត្ថបទ រូបភាព លោក ស៊ាន សុផាត + កាត់ត លោក ប៊ុន ហុក + អាន អ្នកនាង រ័ត្ម ចរិយា)

វគ្គទី២ ព័ត៌មានសេដ្ឋកិច្

១-     ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ វិនិយោគ ១០លានដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

២-    រាជរដ្ឋាភិបាលចាត់ទុកការបើកចំហទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជា គឺជាកិច្ចការចាំបាច់សម្រាប់ការបង្កើនភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា ៕..ឃ្លីប..(ផលិតដោយលោក ឈឹម ទីណា + លោក ស៊ី សុគន្ធបុត្រា)

វគ្គទី៣ ព័ត៌មានអន្តរជាតិ

១-     លោក ចូ បៃដិន ហាក់មានភាពស្រពិចស្រពិលអំពីលទ្ធភាពចូលរួមកិច្ចប្រជុំជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅខែមករា ដើមឆ្នាំក្រោយ ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

២-    អ្នកនាំពាក្យក្រសួងការបរទេស៖ រុស្ស៊ីមិនមានបំណងត្រឡប់ទៅកាន់ “វាំងននដែក” ក្នុងទំនាក់ទំនងជាមួយលោកខាងលិចទេ៕ឃ្លីបផលិតដោយលោក ស៊ី សុគន្ធបុត្រា +លោក ឈឹម ទីណា

៣-    មន្រ្តីជាន់ខ្ពស់អឺរ៉ុបហៅការទាមទារឱ្យរុស្ស៊ីអោយសហភាពអឺរ៉ុប និងអង្គការណាតូបញ្ឈប់ការពង្រីកខ្លួននៅតំបន់ខាងកើតថា“ជារឿងមិនអាចទទួលយកបាន” ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

៤-     ប្រមុខការពារជាតិអាមេរិកបញ្ជាអោយនាវាផ្ទុកយន្តហោះចម្បាំងបន្តស្ថិតនៅសមុទ្រមេឌីទែរ៉ាណេ ចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន  ៕..ឃ្លីប..ផលិតដោយលោក ស៊ី សុគន្ធបុត្រា + លោក ឈឹម ទីណា

វគ្គទី៤ ព័ត៌មានកីឡាជាតិ-អន្តរជាតិ

១-     អគ្គកីឡាលើកទម្ងន់ អះអាងថា ការទទួលបានចំណេះដឹងពីមន្រ្តីបច្ចេកទេសអាស៊ីធ្វើឲ្យកម្ពុជាសង្ឈឹមខ្ពស់ក្នុងការប្រជែងមេដាយលើឆាកអន្តរជាតិ ៕

២-    ទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល ប្រកាសរៀបចំការប្រកួតវាយកូនគោលអបអរសាទរ ខួបលើក១២នៃការបង្កើតទីលានខ្នាតតូចកម្រិតស្តង់ដាតែមួយនៅកម្ពុជា៕

៣-    ក្រុមកីឡាទូកនារី ខេត្តកណ្ដាលឈ្នះជើងឯក ក្នុងការប្រណាំងទូកនាគ     ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ និងពានរង្វាន់សម្ដេចក្រឡាហោម លើក៨  ៕

៤-     Virgil van Dijk និយាយថា Liverpool ‘ត្រូវតែកែលម្អ’ ដើម្បីឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ ៕

៥-     កីឡាករឆ្នើម Gavi របស់ក្លឹប Barcelona នឹងក្លាយជាមហាសេដ្ឋីជាមួយនឹងកិច្ចសន្យាថ្មី នាពេលឆាប់ៗខាងមុខ ៕( ផលិតដោយ លោក ចាន់ វិចិត្រ , សារ៉ាន់ ទីងី , ជាវ ចន្ធូ )

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner