ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់២នាក់
ភ្នំពេញ៖ ម៉ូតូឌ្រីមសង់ បានពន្លះជាមួយម៉ូតូ zoomer x ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១២ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៣០
ក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-8378 ធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកzoomer x ពណ៌ស ពាក់លេខភ្នំពេញ1AN-5850 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយក៏ជ្រុលបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងខាង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ មកធ្វើការវាស់វែងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅះធិការដ្ឋាននគតបាលខណ្ឌទួលគោក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

