មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយឧបត្ថម្ភដល់ អឌិតប្រធានសាលាដំបូងខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ អតីតប្រធានសាលាដំបូងខេត្តព្រះវិហារ ដែលនៅក្នុងគ្រាបច្ចុប្បន្ន កំពុងស្ថិតក្នុងវ័យជរា និងកំពុងមានជំងឺរ៉ាំរ៉ៃប្រចាំកាយ សម្រាកព្យាបាលនៅឯផ្ទះនោះ ទទួលបានការឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួន ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា កាលពីថ្ងៃទី២៨ធ្នូឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានមានប្រសាសន៍ឲ្យដឹងថា អតីតប្រធានសាលាសំបូងខេត្តព្រះវិហារ មួយរូប ឈ្មោះ អ៊ុត វ៉ាន់អេម ភេទប្រុស អាយុ ៨៥ឆ្នាំ បានស្ថិតក្នុងវ័យជរា ដែលមានជំងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាលនៅឯផ្ទះ។ លោកថា ក្រោយទទួលបានដំណឹងថា អតីតប្រធានសាលាដំបូងខេត្ត រូបនោះ កំពុងមានជំងឺប្រចាំកាយនោះមក លោកបានប្រញាប់ដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់លោក និងគ្រួសារ ដើម្បីជាការជួយដោះទុក្ខធុរៈ និងជួយសម្រាលការខ្វះខាតបានមួយគ្រា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងបញ្ជាក់ថា លោក អ៊ុត វ៉ាន់អេម បានធ្វើជាប្រធានសាលាដំបូងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ១៩៨៨ និងលោកបានចូលនិវត្តន៍ នៅក្នុងឆ្នាំ២០០៨កន្លងមកនេះ បើគិតមកដល់ឆ្នាំ២០២១នេះ ការឈប់សម្រាកពីការងាររបស់លោក គឺមានរយៈពេល ១៣ឆ្នាំហើយ ។ បច្ចុប្បន្ន លោកមានជំងឺស្លាប់មួយចំហៀងខ្លួន បាននិងកំពុងសម្រាកព្យាបាលនៅឯផ្ទះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner