គ្រួសារ ឣតីតយុទ្ធជន កម្ពុជា ខេត្តកំពតចំនួន ២៤០គ្រួសារ បានទទួលឣំណោយ ជាសំភារៈ គ្រឿងឧប្បភោគបរិភោគពីថ្នាក់ដឹកនាំខេត្ត កំពត

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញ ជួបសំណេះសំណាល និងចែកអំណោយសម្ភារៈ គ្រឿងឧបភោគ បរិភោគមួយចំនួនជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជាខេត្តកំពតចំនួន ២៤០គ្រួសារ នៅមជ្ឈមណ្ឌលយុទ្ធជនពិការ ៣១៧ ភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃទី ២៩ ខែឆ្នូ ឆ្នាំ ២០២១ ។

ឯកឧត្តម អភិបាលខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានការនឹករលឹកចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជានៅខេត្តកំពតយើង ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បាននាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសន្តិភាពនេះគឺបានមកពីសម្តេចតេជោយកជីវិតទៅប្តូរ ទើបប្រទេសយើងមានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃឲ្យបានគង់វង្សយូរអង្វែងតកូនតចៅយើង ។

នៅក្នុងឱកាសនោះ ឯកឧត្តមបានឯកភាពចំពោះសំណូមពរបងប្អូនអតីតយុទ្ធជនដែលស្នើសុំជួសជុលផ្លូវ ហើយឯកឧត្តមបានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើការពិនិត្យ ដើម្បីរៀបចំជួសជុលផ្លូវនេះឡើងវិញ ព្រមទាំងទទួលយកសំណូមពរបងប្អូនអតីតយុទ្ធជនដែលស្នើសុំដីធ្វើកសិម្ម ដើម្បីពិនិត្យលទ្ធភាព និងស្នើសុំគោលការណ័ ផ្តល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំង ២៤០គ្រួសារនៅពេលខាងមុខ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner