ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ស៊ុន ចាន់ថុល ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរដែនដីបាន ធ្វើដំណើរតាមរថភ្លើង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្ដោយផ្លូវរថភ្លើង
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរដែនដីនៅរសៀលថ្ងៃទី១១ធ្នូនេះបាន នឹងកំពុងធ្វើដំណើរតាមរថភ្លើងដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្ដោយផ្លូវរថភ្លើងនេះ ដោយចាប់ផ្តើមចេញដំណើរពីស្ថានីយរថភ្លើង(មុខរ៉ា)
រហូតដល់ស្ថានីយសំរោងដើម្បីពិនិត្យលទ្ធភាព នៃការសាងសង់ផ្លូវអមផ្លូវរទេះភ្លើងដើម្បីជួយរំដោះការធ្វើសារាចរនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈផ្លូវហព័ន្ធរុស្ស៊ីពីមួយទៅថ្ងៃទៅមួយថ្ងៃកាន់តែកកស្ទះចរាចរណ៍ធ្ងន់ធ្ងរទៅៗ។

គួរបញ្ជាក់ផងដែរថាផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងខាងលើនេះ ត្រូវបានស្ថាបនាឡើងដោយកន្លែងពោលគឺកន្លែងខ្លះត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួចដែលមានទទឹង៧ម៉ែត្រទៅ៥ម៉ែត្រហើយក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដី និងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ៕ធ.ដ




