ការចាប់ផ្ដើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលកំណែទាំង ១០
រាជធានីភ្នំពេញ៖ ប្រធាន អនុប្រធានមណ្ឌល នៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេស ជូនដល់ប្រធាន និងសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ មុននឹងចាប់ផ្ដើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១។
ដំណើរ ការ កំណែ បាន ចាប់ ផ្ដើម នា ព្រឹក ថ្ងៃសៅរ៍នេះ ក្នុង ឱកាស នោះ លោកគ្រូ អ្នក គ្រូ ដែល ជា ប្រធាន ក្រុម ដឹកនាំ ធ្វើ អត្រា កំណែ ទាំង អស់ បាន ធ្វើ ការ បែង ចែក សមាជិក បន្ត ជា ក្រុម តូច និង ធ្វើ ការ ណែនាំ ដល់ សមាជិក ទាំង ឲ្យ បំពេញ ភារកិច្ច ឲ្យ បាន ត្រឹមត្រូវ និង យក ចិត្ត ទុក ដាក់ ក្រោម ស្មារតី ទទួល ខុសត្រូវ ខ្ពស់ ដោយ មិន ត្រូវ យក ភ្ជាប់ មក ជាមួយ នូវ ទូរស័ព្ទ ដៃ និង ឧបករណ៍ អេឡិចត្រូនិក ចូល បន្ទប់ កំណែ ដើម្បី ជៀសវាង បង្ហោះ រាល់ សំណៅ កិច្ចការ បេក្ខជន ឬ អត្រាកំណែ តាម បណ្ដាញ សង្គម៕ ដោយ៖ រ៉ាវុធ







