ជោគជ័យរបស់កម្ពុជាក្នុងការកសាងយុវជនបន្តវេន 🇰🇭
អត្ថបទដោយ៖
AMS OneMinute
ការបណ្តុះថ្នាលអ្នកបន្តវេន គឺជាកត្តាចាំបាច់បំផុតសម្រាប់អនាគតកម្ពុជា។ ស្របពេលនៃការអភិវឌ្ឍលើគ្រប់វិស័យ កម្ពុជាត្រូវការថ្នាក់ដឹកនាំដែលខ្លាំង មានសមត្ថភាព ចំណេះដឹងជ្រៅជ្រះ ឆន្ទៈមោះមុត ក្លាហាន ប៉ិនប្រសប់ និងមានការប្តេជ្ញាចិត្តខ្ពស់ ដេីម្បីបន្តវេនដឹកនាំកម្ពុជា ឱ្យកាន់តែរីកចម្រើនរុងរឿង។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលប្រជាជនកម្ពុជាផ្តល់ទំនុកចិត្ត ក្នុងការដឹកនាំនាវាកម្ពុជាឱ្យមានការរីកចម្រើន ហើយក៏ជាគណបក្សតែមួយគត់ដែលបានកសាងបណ្តុះបណ្តាល និងផ្តល់ឱកាសដល់យុវជនបន្តវេនជំនាន់ក្រោយ។ ជាក់ស្តែង សន្និបាតគណ:កម្មាធិការកណ្តាលលេីកទី៤៣ អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជា “បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត” របស់គណបក្សប្រជាជនកម្ពុជា។
✍🏽-អត្ថកវី



