Lionel Messi តេស្តវិជ្ជមានជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

កីឡាករបាល់ទាក់ Lionel Messi របស់ក្លឹប Paris Saint-Germain តេស្តវិជ្ជមានជំងឺកូវីដ១៩ ហើយកំពុងនៅដាច់ដោយឡែកពីគេ រួមជាមួយកីឡាករបីនាក់ផ្សេងទៀត ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងខកខានការប្រកួត French Cup របស់ក្រុម PSG ជាមួយក្រុម Vannes លំដាប់ទី៣ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដោយមិត្តរួមក្រុមរបស់គាត់លោក Juan Bernat, លោក Sergio Rico និងលោក Nathan Bitumazala ក៏បានឆ្លងជំងឺនេះផងដែរ។

គួរបញ្ជាក់ថា ប្រទេសបារាំងបានរាយការណ៍ថា មានករណីអ្នកឆ្លងច្រើនជាង២០០,០០០ករណីជារៀងរាល់ថ្ងៃរយៈពេល០៤ថ្ងៃជាប់ៗគ្ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលកំពុងរីករាលដាលយ៉ាងលឿននៅទ្វីបអឺរ៉ុប ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner