រាជធានីភ្នំពេញបង្ក្រាបគ្រឿងញៀនជិត២០០គីឡូក្រាម (Video Inside)

សកម្មភាពជួញគ្រឿងញៀនកាន់តែកើនឡើងក្នុងរាជធានីភ្នំពេញ។ ថ្នាំញៀនជិត២០០គីឡូក្រាម ជាមួយនឹង ជនសង្ស័យជាតិវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួននៅខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ។ ប្រតិបត្តិការដែលធ្វើ ឡើងតាំងពីយប់ថ្ងៃទី៣០ធ្នូ ឆ្នាំ២០២១ ទើបត្រូវបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក ។

ការបង្ក្រាបគ្រឿងញៀនបាន ធ្វើនៅចំណុច៣គោលដៅក្នុងខណ្ឌទាំង២នេះ។  ប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរគ្រឿងទាំង៣ គោលដៅនេះ ត្រូវគេរាយការណ៍ថា រួមមានគោលដៅទី១ នៅសង្កាត់បឹងកេងកង២នៃខណ្ឌបឹងកេងកង, នៅ គោលដៅទី២ នៅក្នុងសង្កាត់បឹងកេងកង២ជាដដែល និងគោលដៅទី៣ នៅ សង្កាត់បឹងទំពុនទី១ នៃខណ្ឌមានជ័យ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner