ក្រសួងការពារជាតិ៖ សហរដ្ឋអាមេរិក​រក្សា​អាវុធ​នុយក្លេអែរ ​ដើម្បីរក្សា​សន្តិភាព និង​ស្ថិរភាព

វ៉ាស៊ីនតោន៖ ខណៈដែលមហាអំណាចនុយក្លេអ៊ែរទាំង ០៥ ក្នុងនោះរួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយនិយាយថា អាវុធរបស់ពួកគេមិនមែនទុក សំដៅលើគ្នាទៅវិញទៅមកទេនោះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថា ការប្រកាសនេះគឺស្របនឹងជំហររបស់រដ្ឋបាលលោក ចូ បៃដិន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកត្រូវបានកម្មវិធីសន្តិសុខជាតិប្រចាំថ្ងៃ របស់គេហទំព័រ Politico ដកស្រង់សម្តីចេញផ្សាយដូច្នេះថា “យើងមិនរក្សាអាវុធនុយក្លេអ៊ែរ ដើម្បីប្រយុទ្ធ និងឈ្នះសង្គ្រាមទេ… យើងមានពួកវា (នុយក្លេអ៊ែរ)ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោក ដែលអ្នកផ្សេងទៀតអាចព្យាយាមប្រើកម្លាំង ជាពិសេសការគំរាមកំហែងនៃការវាយប្រហារនុយក្លេអ៊ែរ ដើម្បីធ្វើឱ្យខូចតម្លៃសន្តិសុខ និងអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន និងដៃគូ។ រុស្ស៊ី អាមេរិក ចិន បារាំង និងអង់គ្លេសបានពិចារណាលើការបញ្ចៀសសង្គ្រាមរវាងរដ្ឋអាវុធនុយក្លេអ៊ែរ និងការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ ជាទំនួលខុសត្រូវចម្បងបំផុតរបស់ពួកគេ ហើយបញ្ជាក់ថា អាវុធនុយក្លេអ៊ែររបស់ពួកគេមិនសំដៅលើគ្នាទៅវិញទៅមកទេ។ នេះបើតាមប្រទេសទាំង ០៥ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ ​ដែល​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ។

ដោយឡែកសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង និងសេតវិមានក៏បានគូសបញ្ជាក់ពីចេតនារួមគ្នា ដើម្បីរក្សា និងពង្រឹងវិធានការជាតិរបស់អាមេរិក-រុស្ស៊ីបន្ថែមទៀត ដើម្បីទប់ស្កាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយគ្មានការអនុញ្ញាត ឬដោយអចេតនាផងដែរ៕ ប្រភព៖ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner