សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ។មហាសន្និបាតនេះនឹងធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

កម្ពុជា ត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនពីប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលបានគ្រោងទុកទៅតាមខ្លឹមសាររបៀបវារៈនៃកិច្ចប្រជុំមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម ។

សហព័ន្ធនេះបង្កើតឡើង ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ប្រណិតភាពជីវិត ផលប៉ះពាល់នៃអាយុកាល និងផលប៉ះពាល់ដោយសារសង្គ្រាមមកលើសុខភាព និងសង្គមកិច្ចចំពោះជនរងគ្រោះដោយសារសង្គ្រាម និងផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅ ដល់បណ្ដាប្រជាជន ដើម្បីសម្រេចកិច្ចសហប្រតិបត្តិការឈានទៅរកភាពសុខដុមរមនា យុត្តិធម៌សង្គម និងសន្ដិភាព។ សហព័ន្ធនេះក៏មានបេសកកម្មផ្សព្វផ្សាយឲ្យបានយល់ដឹងស៊ីជម្រៅជាសកលនូវ ទស្សនៈស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍នៃបណ្ដាប្រទេសក្នុងតំបន់ និងជំរុញការពារភាពស្របច្បាប់ នៃអត្ថប្រយោជន៍អតីតយុទ្ធជនដោយសារសង្គ្រាម និងជនរគ្រោះដោយសារសង្គ្រាម ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់ នៃសមាគមអតីតយុទ្ធជនបណ្ដាប្រទេសជាសមាជិកសហព័ន្ធ។

លើសពីនេះ ក៏ជំរុញការផ្លាស់ប្ដូរអតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាមក្នុងតំបន់ ដោយរៀបចំជាកម្មវិធីអភិវឌ្ឍន៍ សិក្ខាសាលា ការចែកចាយព័ត៌មានវិទ្យា និងសកម្មភាពដ៏ទៃទៀតដែលជាគុណប្រយោជន៍សម្រាប់សមាជិក ហើយសហព័ន្ធនឹងពង្រឹងវិសាលភាពនៃការលើកទឹកចិត្ត និងការចូលរួមពីថ្នាក់ដឹកនាំបណ្ដាប្រទេសជាសមាជិកនីមួយៗ ដើម្បីការពារសិទ្ធិរស់រានមានជីវិត សាមគ្គីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។ ចំពោះសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានទទួលស្គាល់ដោយអាស៊ានថា ជាអង្គភាពមនុស្សធម៌ ដែលបាននឹងកំពុងធ្វើសកម្មភាពដោយផ្ទាល់ជាមួយអតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសារអតីតយុទ្ធជនដោយសារសង្គ្រាម។ ជាមួយគ្នានេះ អាស៊ានបាននឹងកំពុងពិនិត្យលក្ខណៈសម្បត្តិរបស់សហព័ន្ធ ដើម្បីដាក់បញ្ចូលសហព័ន្ធអតីតយុទ្ធជនអាស៊ានជាផ្នែកមួយនៃសកម្មភាពអាស៊ាន។

ជាមួយគ្នានេះសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ាន តែងតែអនុវត្តជាប្រចាំនូវគោលបំណងរបស់សហព័ន្ធមានដូចជា៖ ការផ្លាស់ប្តូទស្សនកិច្ចប្រតិភូបណ្តាប្រទេសជាសមាជិក ដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការផ្តល់សេវា និងការលើកកម្ពស់ដល់អតីតយុទ្ធជន។ ប្រទេសជាសមាជិកតែងតែសហការ និងផ្តល់ការហ្វឹកហ្វឺនបំប៉នជំនាញទៅវិញទៅមកដល់អតីតយុទ្ធជន។ ប្រទេសជាសមាជិកតែងតែសហការ និងផ្តល់ការហ្វឹកហ្វឺនបំប៉នជំនាញទៅវិញទៅមកដល់អតីតយុទ្ធជន ដោយយោងតាមពិធីសារនៃការយោគយល់រវាងប្រទេស និងប្រទេសជាសមាជិក និងការផ្តល់ជំនួយឧបត្ថម្ភដោយផ្ទាល់ដល់អតីតយុទ្ធជនរវាងប្រទេសសមាជិក ។

ក្នុងឱកាសនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំញេះកច្ចិខិតខំប្រឹងប្រែងបំពេញការងាររបស់គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធអតីតយុទ្ធជនឤស៊ាន ដែលបានរួមគ្នា បំពេញការងារយ៉ាងសកម្មធ្វើឱ្យមហាសន្និបាតប្រព្រឹត្តទៅប្រកប ដោយខ្លឹមសារនិង របៀបវារៈស្របតាមគោលដៅជាឤទិភាពរបស់ ខ្លួន ។ សម្តេចបន្តថា÷ ថ្ងៃនេះ កម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន ប្តូរវេនសហព័ន្ធអតីតយុទ្ធជនឤស៊ាន ស្របតាមសកម្មភាពការងារ និងគោលបំណងដែលបានគ្រោងទុក តាមរយៈការយកចិត្តទុក ដាក់ខ្ពស់ពីសំណាក់អ្នកតំណាងមកពីបណ្តាប្រទេសសមាជិកសហព័ន្ធអតីតយុទ្ធជនឤស៊ានចំញេះវិស័យអតីតយុទ្ធជន ដែល ប្រទេសសមាជិកឤស៊ានទទួលស្គាល់ថា ជាផ្នែកមួយនៃកិច្ចការ មនុស្សធម៌ ឤស៊ាន ទាំងបច្ចុប្បន្ន និងអនាគត ។

សម្តេចរម្លឹកថា៖ ជាការពិត ប្រវត្តិអតីតយុទ្ធជនដែលបានឆ្លងកាត់សង្គ្រាម ពិតជាមានភាពស្រដៀងគ្នានៅគ្រប់ បណ្តាប្រទេសនៅលើពិភព- លោក ក្នុងន័យនេះ ក្រុមជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិ របស់ខ្លួន គឺជានិមិត្តរូបនៃស្មារតីលះបង់ខ្ពស់ជាមួយនឹងមនសិកា ស្នេហាជាតិរបស់ខ្លួន ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសជាតិនីមួយៗ ។ ជាក់ស្តែង អតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជ៉ាបាន ឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារសង្គ្រាមជា បន្តបន្ទាប់និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០- ១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ ១៩៧៥-១៩៧៩ ព្រមទាំងបន្តមានបញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយ ទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយនិងការទូត ជាពិសេស ការតស៊ូជាមួយនឹងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស ។

បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ តាមរយៈការដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» កម្ពុជាទទួល បាននូវការឯកភាពទឹកដីទាំងស្រុង គ្រប់កងកម្លាំង ប្រដាប់ឤវុធនិង គ្រប់ភាគីញក់ព័ន្ធទាំងអស់នៃអតីតយុទ្ធជនដោយសារស្រង្គាម បាន ធ្វើសមាហរណកម្ម ក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ។ នេះគឺជាមូលដ្ឋានគ្រឹះធ្វេកឱ្យមាន ស្ថិរភាពនយោបាយ ជាមួយនឹងការ នាំមកនូវសុខសន្តិភាពពេញលេញគ្របដណ្តប់ពេញផ្ទៃប្រទេស ។

ជាបន្តបន្ទាប់ កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និងដោះ ស្រាយលើបញ្ហាជាឤទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការ យកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការអនុវត្ត គោលនយោបាយជាតិស្តីពីអតីតយុទ្ធជន តាម រយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពនានា លើវិស័យអតីត- យុទ្ធជន សំដៅធានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន ជាមួយ ក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីត យុទ្ធជន ការគាំញរសុខភាពនិងការឧបត្ថម្ភសម្ភារៈ ចាំបាច់ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់សម្បទាន ដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បី ឱ្យពួកគេមានធនធាន ដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ ។

ទាំងអស់នេះ គឺជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិកម្ពុជា ដែលមានតាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន ក្នុងការ ជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិដល់ យុវជនជំនាន់ក្រោយ ចំញេះអតីតយុទ្ធជនដោយសារសង្គ្រាម ដែលបានលះបង់ និងពលីជីវិតក្នុងបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ ។ សម្តេចតេជោបញ្ជាក់ថា÷សហព័ន្ធអតីតយុទ្ធជនឤស៊ាន ដែលជាអង្គភាពមនុស្សធម៌ របស់ឤស៊ានបាន និងកំពុងធ្វើសកម្មភាព យ៉ាងសកម្ម តាមរយៈ ការយកចិត្តទុកដាក់ខ្ពស់ចំញេះអតីតយុទ្ធជន ក្នុងបណ្តាប្រទេស ជាសមាជិក ឤស៊ាន ដែលជាផ្នែកមួយនៃសកម្មភាពក្នុងក្របខណ្ឌ ឤស៊ាន ។

ដូច្នេះដើម្បីឱ្យសហព័ន្ធនេះ សម្រេចបាន នូវសមិទ្ធផល ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌផែនការ សកម្មភាពឤស៊ាន។ សម្តេចសូម ចូលរួមចែករំលែកនូវមតិមួយចំនួន ដូចរួមមាន៖
១·សហព័ន្ធអតីតយុទ្ធជនឤស៊ានត្រូវរួមគ្នាបន្តជំរុញការ លើកកម្ពស់ប្រណិតភាពជីវិត និងការញរ ផលប៉ះញល់នៃឤយុកាល ដែលបណ្តាលមកពីសង្គ្រាមទៅលើសុខភាពអតីតយុទ្ធជន តាម រយៈការការញរសិទ្ធិស្របច្បាប់ ដើម្បីអត្ថប្រយោជន៍រួមរបស់ អតីតយុទ្ធជនដោយសារសង្គ្រាម និងក្រុមគ្រួសាររបស់ពួកគេ ជាមួយនឹងការទទួលស្គាល់ផ្លូវច្បាប់នៃសមាគមអតីតយុទ្ធជន នៃ បណ្តាប្រទេសជាសមាជិកសហព័ន្ធ ។

២·សហព័ន្ធអតីតយុទ្ធជនឤស៊ានត្រូវរួមគ្នារៀបចំគោលនយោបាយ ផែនការសកម្មភាព និងយន្តការ អនុវត្តនានា ដើម្បីពង្រីក វិស័យអតីតយុទ្ធជនឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការបន្ត លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនឱ្យស័ក្តិសមទៅនឹងគុណ បំណាច់របស់ពួកគេ តាមរយៈ ការលើកទឹកចិត ខ្តាងផ្នែកស្មារតី ការផ្តល់កិត្តិយស ការផ្គត់ផ្គង់ដល់ជីវភាពរស់នៅឱ្យបានសមរម្យ ស្របតាមស្ថានភាពនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម ។

៣·ត្រូវបន្តលើកកម្ពស់សមត្ថភាពចំណេះដឹងឱ្យបានទូលំទូលាយដល់អតីតយុទ្ធជន និងជនរងគ្រោះដោយសារសង្គ្រាម នៅក្នុងតំបន់ តាមរយៈការរៀបចំជាកម្មវិធីអភិវឌ្ឍ សិក្ខាសាលា ការចែកចាយព័ត៌មាន ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ព័ត៌មានវិទ្យា និងសកម្មភាពដទៃទៀត ដែលជាគុណប្រយោជន៍ សម្រាប់សមាជិកសហព័ន្ធអតីតយុទ្ធជនឤស៊ាន ។ និងទី ៤· ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកឤស៊ានទាំងអស់ សូមបន្តចូលរួមឱ្យកាន់តែសកម្មឡើង ដើម្បីពង្រីកវិសាលភាពនៃ ការលើកទឹកចិត្តដល់អតីតយុទ្ធជនឤស៊ាន ការការញរសិទ្ធិរស់រាន មានជីវិត សុវត្ថិភាពបុគ្គល ជាមួយនឹងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែជិតស្និទ្ធ ដើម្បីបង្កើត នូវ កិច្ចសហការ គ្នាល្អ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលជា ប្រយោជន៍រួមរបស ស់ហព័ន្ធអតីតយុទ្ធជនឤស៊ាន ។

សម្តេចតេជោសង្ឃឹមថា៖ សមាគមអតីតយុទ្ធជនកម្ពុជានិងសហព័ន្ធអតីត យុទ្ធជនឤស៊ាន នឹងបន្តកិច្ចសហការកាន់តែជិតស្និទ្ធក្នុងស្មារតី សាមគ្គភីពា និងការទទួលខុស ត្រូវខ្ពស់ ដើម្បីជំនះនូវរាល់បញ្ហាប្រឈមនានា ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់អតីត- យុទ្ធជននិងគ្រួសារអតីតយុទ្ធជន ដោយសារសង្គ្រាម សំដៅរួមចំណែក សម្រេចបានគោលដៅរបស់សហព័ន្ធអតីតយុទ្ធជនឤស៊ាន គឺ សន្តិភាព វិបុលភាព និងភាពសុខដុមរមនាជាមួយនឹងការលើក កម្ពស់ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់អតីតយុទ្ធជនទាំងក្នុង តំបន់ និងនៅលើពិភពលោក ៕ធ.ដ

