ឯកឧត្តម អួន សារឿន៖ ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទថាពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល
ឯកឧត្តម អួន សារឿន ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១១ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ វគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ និងបំពាក់ឋានន្តរសក្តិ បានលើកឡើងថាៈ ការហ្វឹកហ្វឺនបណ្តុះបណ្តាល និងការកសាងធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទថាពិតជាបានឆ្លើយតបយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅកសាងពង្រឹងសមត្ថភាព ជំនាញពិតប្រាកដ មានវិជ្ជាជីវឲ្យដល់កងទ័ពក្នុងការអភិវឌ្ឃប្រទេស និងភាពរឹងមាំលើវិស័យការពារជាតិ ។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺន តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១១ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ បើកវគ្គបំប៉នជំនាញទ័ពព្រៃ ជំនាន់ទី៦ កងទ័ពជើងគោក និងបំពាក់ឋានន្តរសក្តិជូននាយទាហាន វគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១១ ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

របាយការណ៍ផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ពេជ សំអុន នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនបានឲ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១១ ដែលប្រារព្ធបិទនាពេលនេះ ហ្វឹកហ្វឺននេះមានរយះពេល ០៦ខែស្មើរ១៨២ថ្ងៃ ។ ចាប់បើកពិថ្ងៃទី១៧ ខែមិថុនារហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ១២៤នាក់ ។

លទ្ធផលក្រោយពេលបញ្ចប់វគ្គទទួលបាននិទ្ទេសល្អណាស់ចំនួន ០២នាក់ ល្អចំនួន ៥០នាក់ ល្អបង្គួរចំនួន ៦៧នាក់ មធ្យមចំនួន ០៣នាក់ ខ្សោយចំនួន ០២នាក់ ។ ចំពោះវគ្គថ្មីចំនួន ០២ទៀត ដែលត្រូវដំណើរការបើកបន្តរួមមាន វគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១៦ និងវគ្គបំប៉នជំនាញទ័ពព្រៃជំនាន់ទី៦ ហ្វឹកហ្វឺនរៀនសូត្រមានរយៈពេល ០៣ខែ ស្មើរ៩១ថ្ងៃ ។ចាប់បើកពិថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសិក្សាលើខ្លឹមសារមេរៀនរួមមាន យោធារួម ជំនាញយុទ្ធវិធីថ្មើរជើង បច្ចកទេសអាវុធថ្មើរជើង អប់រំចិត្តសាស្ត្រ និងជំនាញទ័ពព្រៃ ។

នៅក្នុងឪកាសនោះឯកឧត្តម អួន សារឿន បានអញ្ជើញបំពាក់ឋានន្តរសក្តិជូនដល់នាយទាហានរងវគ្គនាយទាហានជាន់ខ្ពស់ជំនាន់ទី១១ និងប្រគល់ជូនវិញ្ញាបនបត្រ ប័ណ្ណសរសើរ លិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមបញ្ចប់វគ្គជាបន្តបន្ទាប់ ។ ថ្លែងនៅក្នុងឪកាសនោះ ឯកឧត្តម អួន សារឿន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ត្រឹមត្រូវ ប៉ិនប្រសព និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិបានស្ថិតនៅក្នុងសុខសន្តិភាព សុវត្ថភាព ស្ថេរភាព និងការអភិវឌ្ឃ។

ទន្ទឹមនឹងនោះក្រសួងការពារជាតិ អគ្គបញ្ជាការនៃ ខភម មេបញ្ជាការបញ្ជាការកងទ័ពជើងគោក បានខិតខំយកចិត្តទុកដាក់បើកវគ្គហ្វឹកហ្វឺនបំប៉នឲ្យដល់កងទ័ពជាប្រចាំដើម្បីបង្កើនធនធានមនុស្ស និងផ្តល់ជំនាញ និងចំណេះដឹងពិតប្រាកដ ជូនដល់ពួកគាត់ជាបន្តបន្ទាប់ ។ ឯកឧត្តម អួន សារឿន បានបន្តទៀតថា ខភម គឺជាសសរស្តមដ៏រឹងមាំក្នុងការ ការពារអធិបតេយ្យភាព ឯករាជ្យភាពជាតិ បូរណភាពទឹកដី និងថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណរបស់សង្គមជាតិ សេចក្តីសុខរបស់ប្រជាជន និងចូលរួមអភិវឌ្ឃន៏ប្រទេស។

ឯកឧត្តម អួន សារឿន បានគូសបញ្ជាក់បន្ថែមទៀតថា នាយទាហាន ពលទាហាន គ្រូយោធាចារ្យ គណះគ្រប់គ្រងវគ្គទាំងអស់ត្រូវឈរលើមូលដ្ឋានជាប់ជាប្រចាំ និងដោយយកចិត្តទុក្ខដាក់ខ្ពស់ និងខិតខំពុះពាររាល់ការលំបាក ដោះស្រាយបញ្ហាប្រឈមលើការហ្វឹកហ្វឺនប្រកបដោយគុណភាព បរិមាណ ឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ សំដៅកសាងធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងជួរ ខភម ។

ឯកឧត្តម អួន សារឿន ក៏បានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ជំពោះ នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហានមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក អង្គភាព ស្ថាប័នពាក់ព័ន្ទទាំងអស់ដែលបានសហការគ្នាជាធ្លុងមួយ ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក ព្រមទាំងបានសហការគ្នាធ្វើឲ្យេវគ្គនេះបានបញ្ចប់ ទទួលបានលទ្ធផលវិជ្ជមាន និងបានចូលរួមអបអរសាទរចំពោះនាយទាហានជាន់ខ្ពស់វគ្គបណ្តុះបណ្តាលនាយទាហានរងជាន់ខ្ពស់ជំនាន់ទី១១ ទាំងអស់ដែលទទួលការតម្លើងឋានន្តរសក្តិនាពេលនេះផងដែរ ។ ឯកឧត្តម អួន សារឿន ក៏បានផ្តាំផ្ញើរសិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គ ពេលវិលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងទៅប្រើប្រាស់ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវបន្តពង្រឹងសាមគ្គីភាពបានល្អជានិច្ច ។

រីឯសិក្ខាកាមដែលត្រូវហ្វឹកហ្វឺនរៀនសូត្របន្តត្រូវយកចិត្តដាក់រៀនសូត្រ បន្តស្រាវជ្រាវឯកសារបន្តែម ត្រូវមានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានម៉ត់ចត់ មានអត្តចរិកល្អសាកសមជាកងយោធពលភូមិន្ទ និងបានសំណូមពរដល់គ្រូយោធាចារ្យត្រូវខិតខំរិះរកគន្លឹះ និងទ្រឹស្តីល្អៗធ្វើយ៉ាងណាអោយសិក្ខាកាមងាយយល់ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដើម្បីថែរក្សា សុវត្ថិភាពស្ថេរភាព និងការអភិវឌ្ឃន៏ប្រទេស និងរាល់សមិទ្ធផលនានាលើគ្រប់វិស័យដែលបានមកដោយការលំបាកក្នុងេយះពេល៤០ឆ្នាំកន្លងមក ៕ធ.ដ


