កម្ពុជារំពឹងការនាំចេញអង្ករកាន់តែច្រើនក្នុងឆ្នាំ២០២២ (Video Inside)

កម្ពុជាកំពុងរំពឹងរកការនាំចេញអង្ករឱ្យបានពី៧៥ម៉ឺនទៅ៨០ម៉ឺនតោនក្នុងឆ្នាំ២០២២នេះ ក្រោយសញ្ញាវិជ្ជមាន ជាច្រើនបានបង្ហាញថានឹងអាចធ្វើបានក្នុងឆ្នាំនេះ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំស្តារស្ថានភាពការនៃចេញអង្ករ បន្ទាប់ពីការធ្លាក់ចុះជាង១០% នៅក្នុងវិបត្តិកូវីដ ២០២១។ លោកបញ្ជាក់ថាគេនឹងរៀបចំផែនការឱ្យមានកំណើនការនាំចេញរវាងពី៧៥ទៅ៨០ម៉ឺនតោនក្នុងឆ្នាំ ២០២២ ហើយនៅឆ្នាំ២០២៣ គេនឹងឈានដល់ការសម្រេចបាន១លានតោន។

រាជរដ្ឋាភិបាល បានដាក់ចេញនូវគម្រោងនាំអង្ករចេញតាំងពីឆ្នាំ២០១៥ ឱ្យបាន១លានតោនក្នុងមួយឆ្នាំ ប៉ុន្តែចំណោទនៃឧបសគ្គនានាកន្លងមក មិនអាចធ្វើឱ្យកម្ពុជាសម្រេចបានឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner