អាជ្ញាធរហុងកុងបញ្ជាក់ថា គិតចាប់តំាងពីខែមិថុនា មនុស្សប្រមាណ៦.០០០នាក់ហើយត្រូវចាប់ឃាត់ខ្លួន

ហុងកុង៖ អគ្គនាយកជាន់ខ្ពស់នៃសាខាទំនាក់ទំនងសាធារណៈរបស់ប៉ូលិសហុងកុង លោក Kong Wing-cheung បានបញ្ជាក់នៅក្នុងថ្ងៃចន្ទនេះថា រយៈពេល៦ខែមកនេះ មានមនុស្សជាង៦.០០០នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងនោះប្រហែល៤០ភាគរយគឺជាសិស្ស-និស្សិត ចាប់តាំងពីមានការតវ៉ា និងកុប្បកម្មជាច្រើនលើក នៅក្នុងទីក្រុងហុងកុង ។

លោក Kong Wing-Cheung បានឱ្យដឹងថា ក្នុងចំណោមមនុស្ស៦,០២២នាក់ដែលត្រូវបានប៉ូលិសចាប់ខ្លួន មានបុរស៤,៤៧៤ និងស្ត្រី១,៥៤៨នាក់ មានអាយុចម្លោះពី១១ដល់៨៤ឆ្នាំត្រូវបានចោទប្រកាន់ពីបទប្រមូលផ្តុំខុសច្បាប់ ធ្វើកុប្បកម្ម ការកាន់កាប់ និងវាយប្រហារដោយប្រើប្រាស់អាវុធ ។ ដោយឡែកប៉ូលិសសរុប៤៩៣នាក់ក៏បានទទួលរងរបួសផងដែរ ក្នុងអំឡុងពេលដូចគ្នានេះ ។

ទន្ទឹមគ្នានេះ លោក Kong Wing-cheung បានរំពឹងថា អ្នកដែលនៅក្នុងវិស័យអប់រំ អាចបញ្ឈប់ការផ្សព្វផ្សាយ ការស្គាល់ ឬណែនាំយុវជន ឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ការបំផ្លាញ ឬអំពើហឹង្សាណាមួយ ហើយក៏សង្ឃឹមដែរថា ឪពុកម្តាយអាចយកចិត្តទុកដាក់ខ្ពស់ ចំពោះសកម្មភាពកូនៗរបស់ពួកគេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner