សហរដ្ឋអាម៉េរិកនៅតែឈរលេខ១ ជាប្រទេសនំាមុខគេក្នុងការនំាចេញសព្វាអាវុធលើពិភពលោក

បរទេស៖ ទីផ្សារលក់អាវុធពិភពលោកបានកើនឡើងជិត៥ភាគរយនៅក្នុងឆ្នាំ២០១៨កន្លងទៅ ហើយសហរដ្ឋអាម៉េរិកនៅតែជាប្រទេសនាំមុខគេក្នុងការនាំចេញអាវុធ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជា្រវសន្តិភាពអន្តរជាតិ ស្តុកហូម មានមូលដ្ឋាននៅប្រទេសស៊ុយអែត ។

របាយការណ៍សិក្សាស្រាវជ្រាវនេះ មិនបានបញ្ជាក់ពីការលក់អាវុធរបស់ចិននោះទេ ដោយសារតែគ្មានទិន្នន័យគ្រប់គ្រាន់ ប៉ុន្តែវិទ្យាស្ថានខាងលើបានវាយតម្លៃថា ប្រហែលជាក្រុមហ៊ុនលក់អាវុធចិនចន្លោះពី៣-៧ក្រុមហ៊ុនដែរ ដែលឈរនៅក្នុងលំដាប់នៃក្រុមហ៊ុនលក់អាវុធំៗទាំង១០០នៅលើពិភពលោក ។

បើតាមរបាយការណ៍ដដែលនេះ គ្រាន់តែសហរដ្ឋអាម៉េរិកប៉ុណ្ណោះ គ្រប់គ្រងទីផ្សារអាវុធរហូតដល់ទៅ៥៩ភាគរយជាមួយចំណូល២៤៦ពាន់លានដុល្លារ ឬកើនឡើង៧.២ភាគរយ តាមពីក្រោយដោយរុស្ស៊ីដែលឈរនៅលេខរៀងទី២ គ្រប់គ្រងទីផ្សារអាវុធ៨.៦ភាគរយ អង់គ្លេស៨.៤ភាគរយ និងបារាំង៥.៥ភាគរយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner