ចិត្តខ្លាំងម្លេះ!! ខឹងប្អូនស្ដីឲ្យតិចតួច រត់ទៅដុតផ្ទះខ្លួនឯងចោល ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ៖ បុរសចិត្តខ្លាំងម្នាក់ បានហានដុតផ្ទះខ្លួនឯងចោលក្រោយពីត្រូវប្អូនបង្កេីតស្ដីបន្ទោសឲ្យតិចតួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ នឹង ៥០នាទី យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

      បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា  បុរសសង្ស័យខាងលេីមានឈ្មោះ  យាំ  សុខលី  អាយុ ៣០ឆ្នាំ មានលំនៅកន្លែងកេីតហេតុខាងលេី  ផ្ទះលេខ២៨D  ផ្លូវ៣៥៨  សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង  ដោយជនសង្ស័យរូបនេះបានប្រេីប្រាស់គ្រឿងរហូតនិយាយស្ដាប់គ្នាលែងបាន ត្រូវប្អូនបង្កេីតរបស់ខ្លួនស្ដីបន្ទោសក៏មានចិត្តខឹង បានរត់ឡេីងផ្ទះចូលក្នុងបន្ទប់រួចដុតបន្ទប់របស់ខ្លួនចោលបង្ករឲ្យមានការឆាបឆេះយ៉ាងសន្ធូរសន្ធៅហេីយជនសង្ស័យបានព្យាយាមរត់តែត្រូវសាច់ញាត្តិចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ធាន ដេីម្បីសួរនាំបន្ត។
      
        ដោយឡែកអគ្គីភ័យបានឆាបឆេះកាន់តែខ្លាំងទៅៗក៏ទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាគមន៍ភ្លាមៗ ធ្វេីការបាញ់ទឹកពន្លត់អស់ចំនួន៦គ្រឿង ប្រេីរយះពេលជិតមួយម៉ោងទេីបរលត់ទៅវិញជាស្ថាពរ ។  ក្រោយពេលកើតហេតុ ការឆាបឆេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ គឺខូចខាតតែទ្រព្យសម្បត្តិមួយចំនួនតែបណ្ណោះ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner