មន្ត្រីទូតថារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីគ្រោងទស្សនកិច្ចអង្គរវត្ត (Video Inside)

រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមានគម្រោងធ្វើទស្សនកិច្ចនៅក្នុងក្រុងអង្គរខេត្តសៀមរាប ក្នុងឱកាសអញ្ជើញចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងខែមករានេះ។ ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកអែលឌីន ហ៊ូសៃនី ហាស៊្ហីម បង្ហើបជុំវិញគម្រោងដំណើរទស្សនកិច្ចនៅតំបន់អង្គរនេះ ក្នុងឱកាសជួបពិភាក្សាជាមួយអគ្គនា យករងអាជ្ញាធរជាតិអប្សរា លោក​ ឡុង កុសល កាលពីថ្ងៃទី៥មករា។

ឯកអគ្គរាជទូតម៉ាឡេស៊ីបញ្ជាក់ថាគោល បំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកសាអ៊ីហ៊្វូឌីន អាប់ឌូឡាហ៍ ក្នុងតំបន់អង្គរខេត្ត សៀមរាបគឺដើម្បីការស្វែងយល់ ការអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ។

លោកឯកអគ្គរាជទូតដដែល បានថ្លែងថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរា ទទួលបានការកោតសរសើរ និងល្បី ល្បាញជាខ្លាំង ដែលធ្វើឱ្យប្រទេសដទៃទៀត រួមមានប្រទេសម៉ាឡេស៊ីផងដែលចង់ស្វែងយល់ និងរៀនសូត្រ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner