អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមបានកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ ក្នុងទិវាអន្តរជាតិនៃអ្នកស្មគ្រ័ចិត្ត ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន ” នៅខេត្តកណ្តាល កាលពីថ្ងៃទី០៩ ធ្នូ ២០១៩នេះ ថា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ពិតជាបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ចូលរួមយ៉ាងសកម្ម ក្នុងស្មារតីមនុស្សធម៌ គាំទ្រចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ ក្នុងការចូលរួមជួយសង្គ្រោះដល់ជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជួបប្រទះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើង និង ប្រកាន់ខ្ជាប់នូវនូវគោលការណ៍គ្រិះទាំង៧ នៃចលនាកាកបាទក្រហមអន្តរជាតិ។

លោកជំទាវបានបន្ថែមថា ដើម្បីឱ្យការងារមនុស្សធម៌មួយនេះ ថ្នាក់ដឹកនាំសាខា អនុសាខា និងនៅតាមសហគមន៍ ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ត្រូវបង្កើនកា រយកចិត្តទុកដាក់បន្ថែម ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ ការថែទាំសុខភាពសហគមន៍ លើកកម្ពស់គោលការគ្រិះ និងតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ បង្កើនការអភិវឌ្ឍស្ថាប័ន និងធនធាន ធានាពង្រឹងការរក្សាកិត្តិនាម កិត្យានុភាពកាកបាទក្រហមកម្ពុជា ជាសមាគ មនាំមុខគេក្នុងវិស័យមនុស្សធម៌។

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខា បានមានប្រ សាសន៍ថា អ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហម ពិតជាមានស្មារតីលះបង់ខ្ពស់ ប្រក បដោយសុឆន្ទៈ ស្មារតីមនុស្សធម៌ពិតៗ ដោយពុំមានការរើសអើង ជាតិសាសន៍ សាសនា ឬនិ ន្នាការនយោបាយ។ ឯកឧត្តមបន្តថា ក្រៅពីនោះ យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្ត គឺជា ជំនួយការដ៏សំខាន់ឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ផងដែរ ហើយរដ្ឋបាលខេត្តនឹងបន្តយកចិត្តទុកដាក់គាំទ្រ លើកទឹកចិត្ត បន្ថែមទៀតផងដែរ។

អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការកាកបាទក្រហមខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមខេត្តកណ្តាល បានចុះជួយជនរងគ្រោះចំនួន១២៤លើក និងបានចូលរួមយុទ្ធនាការ ” ការពារជីវិត និងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ” និងអនុវត្តផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ចំនួន៤៦លើក ព្រមទាំងអប់រំផ្សព្វផ្សាយអំពីសុខភាព ជាច្រើនលើកផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner