ជនជាតិចិនម្នាក់បានស្លាប់នៅក្នុងខុនដូរសែនសុខ ដោយសារជម្ងឺលើសឈាម

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះថា មានករណីជនជាតិចិនម្នាក់បានដេកស្លាប់ នៅចំណុចក្នុងខុនដូរសែនសុខ បន្ទប់លេខ៨  ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីម្សិលមិញ ។

ក្នុងរបាយការណ៍របស់លោកអធិការបានឲ្យដឹងថា សពឈ្មោះ BAI HUA ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ E85300042 ។ នេះបើតាមការសន្និដ្ឋាន របស់លោកវេជ្ជបណ្ឌិត និង សុវណ្ណារ័ត្ន គ្រូសពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សពស្លាប់ដោយជំងឺលើសឈាម ។ បច្ចុប្បន្ននេះ សពត្រូវបានយកទៅតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner