សម្តេចតេជោ អំពាវនាវ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឱ្យបានលឿនជូនប្រជាពលរដ្ឋ និងបញ្ជឱ្យទិញវ៉ា់ក់សាំងកូវីដ១៩ ចំនួន ៥លានដូសបន្ថែមទៀត
បាត់ដំបង៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីក្រុង-ខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ម្សិលមិញ ខ្ញ៉ំបានចេញបញ្ជឱ្យទិញវ៉ា់ក់សាំង ៥លានដូសបន្ថែមទៀត ដើម្បីបញ្ចូលក្នុងឃ្លាំង ក្នុងការធ្វើយ៉ាងណាមិនឱ្យពលរដ្ឋខ្វះវ៉ាក់សាំង។ សម្តេចតេជោ ក៏បានអំពាវនាវ និងណែនាំឱ្យអភិបាលខេត្តទាំងអស់ ត្រូវជំរុញ និងពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញឱ្យប្រជាពលរដ្ឋ ឱ្យបានលឿន ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ប្រជាពលរដ្ឋមកពីណាក៏ដោយ ត្រូវចាក់ដូសជំរុញឱ្យគាត់ ឱ្យតែគាត់ចង់មកចាក់ ខណៈមេរោគអូមេក្រុង បានចូលដល់សហគមន៍យើង ។
សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ សូមអនុវត្តន៍វិធានការ ៣ក៉ំ ៣ការពារឱ្យបានល្អបន្តទៀត ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ ៕




