ទូតជប៉ុនប្រចាំកម្ពុជា សម្ដែងការគោរព ចំពោះសម្ដេចតេជោ សម្រាប់ដំណើរទស្សនកិច្ច និងការផ្ដួចផ្ដើមគំនិតក្នុងការកែលម្អរស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ

បាត់ដំបង៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីក្រុង-ខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា សម្ដែងការគោរព ចំពោះសម្ដេចតេជោ សម្រាប់ដំណើរទស្សនកិច្ច និងការផ្ដួចផ្ដើមគំនិតក្នុងការកែលម្អរស្ថានភាព នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ បានបញ្ជាក់ថា កម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ឯកឧត្តម សូមសម្តែងនូវការគោរពចំពោះសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទស្សនៈកិច្ចភ្លាមៗ ទៅកាន់មីយ៉ាន់ម៉ា ការផ្តូចផ្តើមគំនិត ក្នុងការកែលម្អស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ប្រទេសជប៉ុន មានបំណងផ្តល់កិច្ចសហប្រតិបត្តិការ ដើម្បីឱ្យកម្ពុជា ទទួលបានជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner