អំពើហិង្សានៅកាហ្សាស្ថាន ធ្វើអោយមនុស្សស្លាប់កើនដល់ ១៦៤នាក់ និងជិត៦ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន

អាល់ម៉ាទី៖ មនុស្សជាង ១៥០នាក់បានស្លាប់ និងជិត ៦ពាន់នាក់ទៀតត្រូវបានចាប់ខ្លួននៅកាហ្សាស្ថាន ក្រោយកុបកម្មដ៏ហិង្សានៅក្នុងប្រទេសដ៏ធំបំផុតនៅអាស៊ីកណ្តាលនៅក្នុងសប្តាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយដកស្រង់ប្រភពពីក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យម្សិលមិញ។

ប្រទេសសម្បូរថាមពលដែលមានប្រជាជន ១៩លាននាក់នេះ ត្រូវបានរង្គោះរង្គើដោយសារតែភាពចលាចលរយៈពេលមួយសប្តាហ៍ ដោយមានជនបរទេសមួយចំនួនត្រូវបានចាប់ឃុំខ្លួន។ តួលេខថ្មីដែលមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យបានសម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់។

កាលពីពេលមុន មន្ត្រីបាននិយាយថា “ឧក្រិដ្ឋជនប្រដាប់អាវុធ” ចំនួន២៦នាក់ត្រូវបានសម្លាប់ ហើយមន្ត្រីសន្តិសុខ១៦នាក់បានស្លាប់ ។ ប្រធានាធិបតីប្រទេសនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យម្សិលមិញថា សរុបមនុស្សរហូតដល់ ៥ពាន់៨រយនាក់ត្រូវបានឃុំខ្លួនដើម្បីការសាកសួរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner