រុស្ស៊ីបញ្ចេញប្រតិកម្មខ្លាំងៗចំពោះការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ជុំវិញរឿងបញ្ជូនកងទ័ពរុស្ស៊ីទៅកាហ្សាក់ស្ថាន

ម៉ូស្គូ៖ រុស្ស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានការខឹងសម្បារជាខ្លាំង ចំពោះការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន ដែលថា ប្រទេសកាហ្សាក់ស្ថាន អាចនឹងមានពេលវេលាដ៏លំបាក ក្នុងការបំបាត់កងទ័ពរុស្ស៊ី ហើយថា លោក ប្លីងខិន គួរតែធ្វើការឆ្លុះបញ្ចាំងលើការជ្រៀតជ្រែកយោធាអាមេរិកនៅជុំវិញពិភពលោកជំនួសវិញ។

ប្រមុខការទូតអាមេរិករូបនេះនិយាយដូច្នេះថា មេរៀនមួយនៃប្រវត្តិសាស្ត្រថ្មីៗនេះ គឺថា នៅពេលដែលរុស្ស៊ីស្ថិតនៅក្នុងផ្ទះរបស់អ្នក ជួនកាលវាពិបាកខ្លាំងណាស់ ដើម្បីធ្វើអោយពួកគេចាកចេញវិញ។ជាការឆ្លើយតបនោះ ក្រសួងការបរទេសរុស្ស៊ី បានហៅការថ្លែងរបស់លោក ប្លីងខិន ថា ជាការវាយប្រហារជាចម្បង និងបានចោទលោក ប្លីងខិន ពីបទលេងសើច ចំពោះព្រឹត្តិការណ៍យុទ្ធសាស្ត្រនៅកាហ្សាក់ស្ថាន និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែវិភាគកំណត់ត្រាតាមដានរបស់ខ្លួនផ្ទាល់ ចំពោះការជ្រៀតជ្រែកក្នុងប្រទេសនានា ដូចជាវៀតណាម និងអ៊ីរ៉ាក់ជាដើម។

គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍ លោក អាន់តូនី ប្លីងខិន កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ បានជំទាស់នឹងយុត្តិកម្មរបស់រុស្ស៊ី សម្រាប់ការបញ្ជូនកងកម្លាំងចូលទៅក្នុងប្រទេសកាហ្សាក់ស្ថាន ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានភាពចលាចល ប្រកបដោយហិង្សានៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner