ឯកឧត្តម វង សូត អញ្ជេីញសម្ភោធអគារទីចាត់ការមួយខ្នង និងចូលរួមបេីកបវេសនកាលថ្មីឆ្នាំ២០២១-២០២២ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ

ព្រៃវែង ៖ ឯកឧត្តម វង សូត ថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព ទេីបមានអគាល្អស្អាតដូចពេលនេះ និងបរិបទបេីកបវេសម្សកាលសិក្សាថ្មីនេះ ជម្រុញដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តអនុវត្តន៍ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ការថ្លែងបែបនេះ ដែរ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជេីញ បេីកបវេសនកាលឆ្នាំ២០២១-២០២២ នាព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០២២ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងទៅកាន់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ក្នុងវិទ្យាល័យជាច នេះ ត្រូវនាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ តាមការកំណត់របស់ក្រសួងសុខាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថាន មធ្យមសិក្សា បឋមសិក្សា មត្តេយ្យសិក្សា ត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តយ៉ាងហ្មត់ចត់នូវ“គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP)ក្នុងបរិបទកូវីដ-១៩»។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម រដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទេីបមានការអភិ វឌ្ឍន៍រីចម្រេីនដូចសព្វ ទាំងអគាសិក្សា និងហេដ្ឋារចនាសម្ពន្ធ៍ជាច្រេីន ហេីយ ឯកឧត្តម បានស្នេីដល់គ្រប់សាលារៀនទាំងអស់ត្រូវគោរពទៅតាមស្តង់ដារអនាម័យរក្សាគម្លាតបុគ្គលនិងតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្ដម វង សូត និងលោកជំទាវ បានជម្រុញដល់សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងបវេសម្សកាលថ្មីនេះ ពោលធ្វេីយ៉ាងណា ក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋ ល្អនៅក្នុងសង្គមជាតិ ខណៈ ប្រទេសជាតិយេីងមាន មោនទភាពមិនថាទីក្រុង ឬជនបទ មានអគាសិក្សាថ្មីៗ និងល្អស្អាត។

ឆ្លៀតឱកាសនោះដែរ ក្នុងនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញ សម្ភោធអគាទីចាត់ការមួយខ្នង ក្នុងមានសាលប្រជុំមួយបន្ទប់ បណ្ណាល័យ មួយបន្ទប់ បន្ទប់កុំព្យួទ័រមួយ និងបន្ទប់នាយក រួមទាំងហេដ្ឋារចនាសម្ពន្ធ៍ជាច្រេីនទៀតក្នុងវិទ្យាល័យជាចនេះ ដោយត្រូវចំណាយថវិកាអស់ប្រមាណជិត៣០ម៉ឺន ដុល្លារ និងដោយឡែក ឯកឧត្ដម រដ្ឋមន្ត្រី និងលោកជំទាវ បានឧបត្ថម្ភ ថវិកា សម្ភារៈ សិក្សា ដល់សិស្សានុសិស្ស ដែលជាប់ចំណាត់លេខ ១ដល់លេខ៥ផងដែរ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner