វិទ្យាស្ថានក្រោយបរិញ្ញាបត្រ ប្រជុំតាមរបបកំណត់ប្រចាំសប្តាហ៍ និងពិនិត្យឆ្លងកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល

ដីឥដ្ឋ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ បានរៀបចំកិច្ចប្រជុំតាមរបបកំណត់ប្រចាំសប្តាហ៍និងពិនិត្យឆ្លងកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា នាយកវិទ្យាស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីចំណុះវិទ្យាស្ថាន។

លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានបញ្ជាក់ឱ្យដឹងថាកិច្ចប្រជុំនេះមាន៤ចំណុច ដូចខាងក្រោម៖
១- ចំណាប់អារម្មណ៍ទូទៅ
២- ពិនិត្យឆ្លងកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល
៣- ស្តាប់សេចក្តីរាយការណ៍ពីការិយាល័យចំណុះ
៤- បញ្ហាផ្សេងៗនិងទិសដៅបន្ត។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ពីការិយាល័យចំណុះ និងបានពិភាក្សាយ៉ាងផុសផុលលើការកែសម្រួលកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល រួចមក លោក ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំ និងដាក់ទិសដៅការងារបន្តមួយចំនួនដូចខាងក្រោម៖

១- សម្រេចឯកភាពកែសម្រួលកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល
២- ត្រៀមប្រគល់លិខិតចាត់បញ្ជូនទៅតាមអង្គភាពនីមួយៗ
៣- រៀបចំគោលការណ៍បិទវគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨
៤- បន្តតាមដានការសិក្សាថ្នាក់បណ្ឌិត ជំនាន់ទី១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៩ និងទី១០
៥- ត្រៀមដំណើការប្រឡងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៩ និងជំនាន់ទី១០
៦- ត្រៀមរៀបចំប្រាក់ម៉ោង និងបន្តទំនាក់ទំនងគ្រូដើម្បីបង្រៀនថ្នាក់បណ្ឌិតជំនាន់ទី១
៧- ស្នើដល់មន្រ្តីត្រូវយកចិត្តដាក់គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន
៨- បន្តអនាម័យបរិស្ថានទាំងក្នុងនិងក្រៅបរិវេណទៅតាមវេនរៀងៗខ្លួន
៩- យកចិត្តទុកដាក់ចំពោះវិធានការសុខាភិបាល៣កុំ ៣ការពារ ដើម្បីការពារពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានទាំងអស់ដែលបានខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner