ប្រមុខ NATO សង្ឃឹមថា កិច្ចពិភាក្សានៅក្នុងក្រុមប្រឹក្សាណាតូ-រុស្ស៊ីនាសប្តាហ៍ក្រោយ នឹងដំណើរការប្រកបដោយផ្លែផ្កា

បរទេស៖ អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺក សន្យាថានឹង «ស្តាប់ទស្សនៈ និងកង្វល់របស់រុស្ស៊ី» នៅក្នុងវិស័យសន្តិសុខ ប៉ុន្តែបានព្រមានជាមួយនឹងការទណ្ឌកម្មបន្ថែមទៀត និងបានសង្កត់ធ្ងន់ថា គ្រោះថ្នាក់នៃជម្លោះ គឺមាន “ពិតប្រាកដណាស់”។

នៅមុនកិច្ចប្រជុំរវាងរុស្ស៊ី-សហរដ្ឋអាមេរិក អង្គការណាតូ និងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការព្រួយបារម្ភផ្នែកសន្តិសុខរបស់ទីក្រុងម៉ូស្គូ លោក ស្តូថែនប៊ឺក បានសម្តែងក្តីសង្ឃឹមចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងដំណោះស្រាយដោយសន្តិវិធី ជុំវិញការប្រឈមមុខគ្នាដែលកំពុងបន្ត។ លោក ស្តូថែនប៊ឺក បានប្រាប់ទូរទស្សន៍ជាតិន័រវេសដូច្នេះថា យើងមានសេចក្តីសោមនស្សរីករាយ ដែលប្រជាជនរុស្ស៊ីមានឆន្ទៈជួបយើងនៅក្នុងក្រុមប្រឹក្សាណាតូ-រុស្ស៊ីនៅសប្តាហ៍ក្រោយ ហើយយើងនឹងចូលទៅក្នុងកិច្ចប្រជុំទាំងនោះ ជាមួយនឹងបំណងប្រាថ្នាពិតប្រាកដ ដើម្បីនាំមកនូវដំណោះស្រាយនយោបាយ និងការពារជម្លោះយោធានៅអ៊ុយក្រែន។

ជាមួយគ្នានោះ ប្រមុខការអង្គការណាតូរូបនេះអះអាងថា វាគឺជា “សញ្ញាវិជ្ជមាន” ដែលរុស្ស៊ីមានឆន្ទៈក្នុងការអង្គុយចុះ និងជួបជាមួយបណ្តាប្រទេសសមាជិកអង្គការណាតូ។ ខ្ញុំមិនគិតថា បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយនៅឯកិច្ចប្រជុំណាតូ-រុស្ស៊ីនាសប្តាហ៍ក្រោយនោះទេ ប៉ុន្តែ​សង្ឃឹម​ថា វា​អាច​ចាប់​ផ្តើម​ដំណើរ​ការ​មួយ ដែល​យើង​ក៏​អាច​លើក​យក​ប្រធាន​បទ​ដូច​ជា​ការ​គ្រប់​គ្រង​សព្វាវុធមកពិភាក្សា​ផង​ដែរ៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner