អនុប្រមុខការទូតរុស្ស៊ី៖ មនោគមន៍វិជ្ជាប្រឆាំង​រុស្ស៊ី​ក្នុង​អង្គការ NATO ប៉ះពាល់​ដល់​កិច្ចសន្ទនា​ទ្វេភាគី​រវាងសហរដ្ឋ​អាមេរិក-​រុស្ស៊ី

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ រ៉ាយយ៉ាបកូវ បានសារព័ត៌មាន ស្ព្រូតនីគ (Sputnik) ថា សហរដ្ឋអាមេរិកមានការមិនស្រួលក្នុងកិច្ចពិភាក្សាអំពីការធានាសន្តិសុខជាមួយរុស្ស៊ីក្នុងទម្រង់ទ្វេភាគី ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនមានអារម្មណ៍ថា “ភ្នែក និងត្រចៀក”នៃសមាជិកណាតូជាអ្នកប្រឆាំងនឹងរុស្ស៊ី។

លោក រ៉ាយយ៉ាបកូវ បាននិយាយនៅមុនកិច្ចសន្ទនាស្ថិរភាពជាយុទ្ធសាស្ត្រនាពេលខាងមុខនេះថា ពួកគេ (អាមេរិក) យល់ថា វាមិនស្រួលក្នុងការរៀបចំកិច្ចសន្ទនាទ្វេភាគីជាមួយយើង ពីព្រោះពួកគេមានអារម្មណ៍ថា នៅពីក្រោយពួកគេជាភ្នែក និងត្រចៀករបស់ក្រុមប្រឆាំងរុស្ស៊ីបំផុតនៅក្នុងអង្គការណាតូ។ អនុរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​បាន​និយាយ​ថា ការ​សន្ទនា​គឺ​ពិបាក ប៉ុន្តែ​ដូច​ជា​អាជីវកម្ម។ ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយដ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងស្វាគមន៍ការរីកចម្រើនពិតប្រាកដតាមរយៈការទូត ក្នុងអំឡុងកិច្ចចរចាស្ថិរភាពជាយុទ្ធសាស្រ្ត ប៉ុន្តែសហរដ្ឋអាមេរិកនឹងមិនពិភាក្សាអំពីសន្តិសុខអឺរ៉ុបដោយគ្មានសម្ព័ន្ធមិត្ត និងដៃគូអឺរ៉ុបរបស់យើងទេ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំមុន រុស្ស៊ីបានចេញផ្សាយសេចក្តីព្រាងសំណើរបស់ខ្លួនស្តីពីការធានាសន្តិសុខ។ ការចរចាលើការធានាសន្តិសុខរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមករានេះ បន្ទាប់មកកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-ណាតូ ដើម្បីពិភាក្សាលើបញ្ហានេះគឺនៅថ្ងៃទី១២ ខែឆ្នាំដដែល និងកិច្ចប្រជុំកំពូលរុស្ស៊ី-អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) នៅថ្ងៃបន្ទាប់៕ ប្រភព៖ Sputniknews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner