ជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ារងការឆាបឆេះ បណ្ដាលឱ្យមនុស្សរាប់ពាន់នាក់គ្មានជម្រក

ជំរំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​បង់ក្លាដេស​រង​ការ​ឆាបឆេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ប៉ូលិស​បង់ក្លាដេស។

«ផ្ទះ​ប្រមាណ ១ ២០០ខ្នង​ត្រូវ​បាន​ឆាបឆេះ​ក្នុង​ភ្នក់ភ្លើង​» នេះ​បើ​តាម​ការ​និយាយ​របស់​លោក​ Kamran Hossain អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស ដែល​ទទួល​បន្ទុក​សន្តិសុខ​លើ​ជំរំ​ជនភៀសខ្លួន​បាន​ប្រាប់​សារព័ត៌មាន AFP។

លោក​បាន​បន្ថែម​ថា អណ្ដាត​ភ្លើង​បាន​ចាប់​ផ្ដើម​នៅ​ជំរំ​លេខ ១៦ ដែល​ឆាបឆេះ​ទៅ​កាន់​ទី​ជម្រក​ដែល​ធ្វើ​ពី​ឫស្សី​ និង​ក្រណាត់ ហើយ​បណ្ដាល​ឱ្យ​មនុស្ស ៥ពាន់​នាក់​បាត់បង់​ទី​ជម្រក។

ទោះ​ជា​យ៉ាងណាក៏ដោយ មន្ត្រី​បង់ក្លាដេស​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​នោ​ពី​ក្រោយ​ការ​ឆេះ​នេះ​ទេ។

យោធា​មីយ៉ាន់ម៉ា​បាន​អនុវត្ត​ «ប្រតិបត្តិការ​បោស​សម្អាត» នៅ​រដ្ឋ​រ៉ាក់ខាញ ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​មីយ៉ាន់ម៉ា បង្ក​ឱ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ច្រើន​ជាង ៨០ម៉ឺន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​បង់ក្លាដេស។ អ្នក​ស៊ើបអង្កេត​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​សន្និដ្ឋាន​ថា សកម្មភាព​របស់​យោធា​មីយ៉ាន់ម៉ា​គឺ​ធ្វើ​ឡើង​ដោយ «បំណង​ប្រល័យ​ពូជសាសន៍»៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner