​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប ឈ្នះ ឈ្នះ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ព្រឹក​ថ្ងៃទី ១០ ខែ មករា ឆ្នាំ​២០២២​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប ឈ្នះ ឈ្នះ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ ដែល​គ្រោង​សាងសង់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​ក​ត្ត​ញ្ញូ សម្ដែង​ការដឹងគុណ និង​ការចងចាំ​រំឭក​ដល់​វីរភាព ស្នាដៃ និង​ភាពឈ្លៀសវៃ​របស់​ថ្នាក់ដឹកនាំ​ក្នុងការ​ស្វែងរក​សន្តិភាព ដែល​បាន​ចំណាយ​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព បង្ហាញ​ពី​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ជាតិ បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត ដែល​បាន​កើតចេញ​លើកដំបូង​នោះ គឺ​ដំណើរ​ឆ្ពោះទៅ​ការផ្ដួលរំលំ​រប​ប្រល័យ ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើប​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់ និង​ជាទី​កន្លែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខេត្ត​ឧ​ត្ត​មានជ័យ បញ្ជាក់​ពី​ភាព​ពិត​របស់​កូន​ខ្មែរ សម័យនេះ និង​អំពី​សមត្ថភាព​ចំណេះដឹង តម្លៃពិត​ប្រាកដ​នៃ​មគ្គុទេសក៍​អ្នកដឹកនាំ​កម្ពុជា​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើការ​កោតសរសើ​រ និង វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បានធ្វើ​ការណែនាំ​ដល់​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ ឈ្នះ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត គឺ​ត្រូវ​មានគំនិត​ផ្តួចផ្តើម​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ធ្វើការ​រំ​ឮ​ក​ឡើងវិញ​ផងដែរ ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាក់​ស្តែង​មួយចំនួន​ដែល​ កម្ពុជា​បាន​ជួបប្រទះ​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម និង បង្ក​ភាព​មហន្តរាយ ភាពឈឺចាប់​ខ្លោចផ្សា របស់​ប្រជាជន​កម្ពុជា​ក៏​ដូច​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​បន្សល់​ស្លាកស្នាម​នៅ​មិនទាន់​រលុប​បាត់អស់​នៅឡើយ ។ ការបញ្ចប់​ដោយ​ជោគជ័យ​ដោយ សន្តិវិធី​នូវ​សង្គ្រាម និង​ការបែកបាក់​ជាតិ គឺ​ពិតជា​សម្រេច​បានមក​ដោយ​ការលំបាក​បំផុត ក៏ប៉ុន្តែ​ការពារ​នូវ​ជីវភាព សុខសន្តិភាព និង ការពង្រឹង​ថែមទៀត​នូវ​វប្បធម៌​សន្តិភាព ដែល​សម្រេចបាន​មកនេះ គឺជា​ភារកិច្ច​រឹតតែ​លំបាក​ធ្ងន់ធ្ងរ​ណាស់​ទៅទៀត ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប ឈ្នះ ឈ្នះ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ស​ម្តេ​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្តទៀតថា ជាច្រើន​ជំនាន់​មកហើយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ពុំ​ធ្លាប់​ទទួលបាន​សន្តិភាព​ពេញលេញ ដូច​សម័យ​សព្វថ្ងៃនេះ​ទេ ជួនកាល​មានការ​បែកបាក់​ទៅជា​២ ជា​៣​ភាគី ដែល​នាំ​ឲ្យ​ប្រទេសជាតិ​មាន​ជម្លោះ​នឹង​គ្នា​ឥតឈប់ឈរ​នាពេល​កន្លងមក ។ នៅក្នុង​ដំណាក់កាល​ចុងក្រោយ គឺ​ដោយសារ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន ធ្វើឱ្យ​ប្រទេស​កម្ពុ​ជាមាន​មហន្តរាយ​នោះ ទើប​មាន​ព្រឹត្តិការណ៍​ថ្ងៃ​២០ មិថុនា ១៩៧៧ ថ្ងៃ​២ ធ្នូ ១៩៧៨ និង​ថ្ងៃ​៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ​១៩៩៨ ដែលមាន​ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ និង​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា ៖​សមិទ្ធផល​នយោបាយ​ឈ្នះ ឈ្នះ នាំ​ឲ្យ​ប្រទេស​​ជាតិ​ទទួលបាន​សន្តិភាព​ ពេញលេញ ដែលជា​កត្តា​ចម្បង​សម្រាប់​ជំរុញ​ការ អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង ការធ្វើសមាហរណកម្ម​កម្ពុជា ទៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដោយ​ជោគ​​ជ័យ និង​បានប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពី​ជីវភាព​ក្រីក្រ មកជា​ប្រជាជនមាន​ចំណូល​កម្រិត​មធ្យម ។ បទពិសោធន៍​ជា ប្រវត្តិសាស្ត្រ​ជាច្រើន​ជំនាន់​ក្នុង​អតីតកាល និង​សមិទ្ធផល​សង្គមជាតិ​ក​ន្ល​ង​មក​ថ្មីៗ​នេះ គឺជា​មូលដ្ឋាន​ដ៏​សំខាន់ សម្រាប់​យើង​រួម​សាមគ្គី​គ្នា សាងសង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​បាន​កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ស្តូប ឈ្នះ ឈ្នះ នៅ​ខេត្តកោះកុង ដើម្បី​បង្ហាញ និង​រំលឹក​ដល់​វីរភាព និង ស្នាដៃ​របស់រ​ជន ដែល​បាន​ចំណាយ​សាច់​ស្រស់ ឈាម​ស្រស់ និង​ភាពឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ​ក្នុងការ​ស្វែងរក​សន្តិភាព​។ ការសាងសង់​ស្តូប​ឈ្នះ ឈ្នះ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ នឹង​សាងសង់ឡើង ក្រោម​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ ហើយ​សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ​នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ រាប់រយឆ្នាំ ជា​កេរ​មរតក​ក្នុងសម័យ​តេ​ជោ​សែន សម្រាប់​មនុស្សជាតិ​គ្រប់​ជំនាន់​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា នា​ទិសឧត្តរ ។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប ឈ្នះ ឈ្នះ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានស្នើ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម និង​សហការី​ទាំង​អស់នៃ​អនុគណៈកម្មការ​សាងសង់ ស្តូប​ឈ្នះ ឈ្នះ បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ឲ្យ​មាន​តម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព​ទាំង​កិច្ចការរដ្ឋបាល ។ ខ្លឹមសារ​បច្ចេកទេស និង​ធានា​តាម​នីតិវិធី​បានកំណត់ ហើយ​អនុគណៈកម្មការ​នេះ​នាំគ្នា​បន្តធ្វើ​ការអំពាវនាវ និង​កៀងគរ​ធនធាន​នានា​ដោយ​ការស្ម័គ្រចិត្ត​ពី​សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ព្រះសង្ឃ បញ្ញវន្ត ប្រជាជន មហាជន សិស្សានុសិស្ស​ទាំងអស់ ដើម្បី​ចូលរួម​កសាង​ស្តូប​ឈ្នះ ឈ្នះ​នេះ ឱ្យបាន​រួចរាល់​ជា​ស្ថាពរ​តាម​ការគ្រោងទុក និង​សូម​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ពិសេស​វិធាន​ការពារ​ឲ្យ​បាន​ជាប់​ជាប្រចាំ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បន្ត​សម្រប​បន្លំ​ខ្លួន និង​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​គន្លង​ប្រក្រតីភាព​ថ្មី​៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner