ប្រទេសស៊ីបរកឃើញវ៉ារ្យ៉ង់កូវីដ-១៩ ដែលរួមបញ្ចូលគ្នារវាងអូមីក្រុង និងដែលតា

អ្នក​ស្រាវ​ជ្រាវ​ម្នាក់​របស់​ប្រទេស​ស៊ីប​រក​ឃើញ​​វ៉ារ្យ៉ង់​នៃ​ជំងឺ​កូវីដ១៩​ថ្មី​ ដែល​រួម​បញ្ចូល​គ្នា​រវាង​​វ៉ារ្យ៉ង់​​អូមីក្រុង​ និង​ដែលតា​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ​កាល​ពី​ថ្ងៃ​សៅរ៍​។​ ​​

លោក​ Leondios Kostrikis ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ជីវសាស្រ្ត​នៅ​សាកល​វិទ្យាល័យ​ស៊ីប​ ​ហៅ​វ៉ារ្យ៉ង់​ប្រភេទ​នេះ​ថា​ ​«ដែលតាក្រុង​»​ ឬ​ Deltacron ​ជា​ភាសា​អង់គ្លេស​ ដោយ​សារ​តែ​ហ្សែន​របស់​វា​ស្រដៀង​នឹង​ហ្សែន​នៃ​​វ៉ារ្យ៉ង់​​អូមីក្រុង​ និង​ដែលតា​។​

រហូត​មក​ដល់​ពេល​នេះ​ លោក​ Kostrikis ​និង​ក្រុម​របស់​លោក​រក​ឃើញ​ករណី​នៃ​វីរុស​ប្រភេទ​ថ្មី​នេះ​ចំនួន​ ២៥ ​ករណី​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ Bloomberg ​ដដែល​។​ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ថា​តើ​វ៉ារ្យ៉ង់​នេះ​ អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ឬ​លទ្ធភាព​នៃ​ការ​ឆ្លង​បាន​កម្រិត​ណា​ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជូន​ការ​រក​ឃើញ​របស់​ខ្លួន​ទៅ​កាន់​អង្គការ​ GISAID ​ដែល​ជា​មូលដ្ឋាន​ទិន្នន័យ​អន្តរជាតិ​​តាម​ដាន​មេរោគ​រួច​ហើយ​។​

លោក​​ Kostrikis ​​រៀបរាប់​ក្នុង​បទ​សម្ភាសន៍​មួយ​​កាល​ពី​ថ្ងៃ​សុក្រ​ថា​​ គេ​នឹង​​ឃើញ​នៅពេ​ល​អនាគត​ប្រសិន​បើជំ​ងឺ​នេះ​មាន​រោគ​សាស្ត្រ​កាន់​តែច្រើ​ន​ ឬ​មាន​ការ​ឆ្លង​កាន់​តែច្រើ​ន​ ឬ​ប្រសិន​បើ​វា​នឹង​​វ៉ា​ដាច់​វ៉ារ្យ៉ង់​ដែលតា​ និង​អូមីក្រុង​។​  ​

ដែលតាក្រុង​ រក​ឃើញ​​​​ខណៈ​ដែល​វ៉ារ្យ៉ង់​អូមីក្រុង​បន្ត​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​​​នៅ​ទូទាំង​ពិភព​លោក​ ដែល​បណ្តាល​ឱ្យ​ករណី​នៃ​ជំងឺ​កូវីដ-១៩​ថ្មី​ កើន​ឡើង​ខ្លាំង​។​   

យ៉ាង​ណា​មិញ​ អ្នក​ជំនាញ​ខាងវីរុស​លោក​ Tom Peacock ​​និយាយ​​នៅ​លើបណ្ដាញ​​សង្គម​ថា​ ដែលតា​ក្រុង​ប្រហែល​ជា​មិន​មែន​ជា​វ៉ារ្យ៉ង់​ពិត​ប្រាកដ​នោះ​ទេ​ ប៉ុន្តែ​អាច​ជា​លទ្ធផល​នៃ​ការ​ចម្លង​រោគ​។​ លោក​និយាយ​ថា​៖​ ​«​​នៅ​​ពេល​​ដែល​វ៉ារ្យ៉ង់​ថ្មី​ចេញ​តាម​រយៈ​មន្ទីរ​ពិសោធន៍​បន្ត​បន្ទាប់​គ្នា​ ការ​រួម​បញ្ជូល​គ្នាមិ​ន​មែន​ជា​រឿង​ចម្លែក​ទេ​ (​បរិមាណដ៏​តូច​នៃ​អង្គធាតុ​រាវ​អាច​បង្ក​ឱ្យមា​នប​ញ្ហា​នេះ​)​ ហើយ​ជា​ធម្មតា​ រឿង​ទាំង​នេះ​មិន​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​ៗ​នោះ​ទេ​»​។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Kostrikis ​ការ​ពារ​ការ​រក​ឃើញ​នេះ​។​ ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៊ីមែល​ទៅ​កាន់​ Bloomberg ​លោក​និយាយ​ថា​ ករណី​ដែល​លោក​បាន​កំណត់​អត្តសញ្ញាណ​បង្ហាញ​ពី​សម្ពាធ​នៃ​ការ​វិវត្ត​ចំពោះ​ខ្សែ​ស្រឡាយ​​[នៃវីរុស]​ដែល​ជា​លទ្ធផល​នៃ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ ហើយ​មិន​មែន​ជា​លទ្ធផល​នៃការ​​រួម​បញ្ចូល​គ្នា​តែ​មួយ​នោះ​ទេ​»​។

ប្រភព៖ BET

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner