​សម្តេចតេជោ ហ៊ុន សែន ៖ មេរោគកូវីដបំប្លែងថ្មី អូមីក្រុង បានចាប់ផ្តើមលុកលុយ ទៅក្នុងសហគមន៍

ភ្នំពេញ៖ តាមរយៈ​សារ​ពិសេស​ជា​សំឡេង​នៅ​យប់​ថ្ងៃទី​១០ ខែមករានេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​បញ្ជាក់ថា ឥឡូវនេះ​មេរោគ​កូ​វីដ​បំប្លែង​ថ្មី ដែលហៅថា អូ​មី​ក្រុង បាន ចាប់​ផ្តល់លុកលុយទៅក្នុងសហគមន៍​របស់​យើងហើយ​។ កិច្ចការ​បន្ទាន់​របស់​យើង​ពង្រឹង​វិធានការ​ការពារ ដើម្បីកុំ​ឱ្យ​រីក​រាលដាល​ធ្ងន់ធ្ងរ​។ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២នេះ មាន៣៤​ករណី ក្នុង​៣៤​ករណី​មាន​ការនាំចូល២៤​ករណី និង ឆ្លង​ចូលក្នុង​សហគមន៍​ចំនួន១០​ករណី​។ ក្នុងស្ថានការណ៍​បែបនេះ ត្រូវតែ​យកចិត្តទុកដាក់ទៅលើ​វិធានការ​ការពារ​ឱ្យបានខ្លាំងក្លា​បំផុត​នោះ​គឺ ការអនុវត្ត​នូវវិធានការ៣​កុំ៣​ការពារ ដើម្បី​ធានាថា សហគមន៍របស់​យើង​មាន​ភាពរឹង មាំ​។

សម្តេចតេជោនាយក​រដ្ឋមន្ត្រី ក៏បានចេញ​បទបញ្ជា​ឱ្យជំរុញល្បឿន​នៃ​ការចាក់វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ដល់ប្រជាពលរដ្ឋ​។ …អាជ្ញាធរគ្រប់លំដាប់​ថ្នាក់​ត្រូវ តែពង្រឹងនិងយកចិត្តទុកដាក់​ទៅលើការប្រមូល​មនុស្ស​មកចាក់​ឱ្យបានគ្រប់ៗ​គ្នានូវដូ​ស​ជំរុញ​ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ជាមួយនឹង​មេរោគ​បំប្លែង​ថ្មី​នេះ៕​ ដោយៈពលជ័យ
​សូម​ជូន​សារ​ជា​សំឡេង​៖​


ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner