អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់៣១១លាន៥ម៉ឺននាក់ ក្នុងនោះស្លាប់ជិត៥លាន៥១ម៉ឺននាក់ និងជាសះស្បើយ២៦០លាន៦៥ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣១១លាន៥ម៉ឺន១ពាន់១៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន៥១ម៉ឺន២ពាន់១៨៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៦០លាន៦៥ម៉ឺន៤ពាន់២៨៣នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦២លាន៦៦ម៉ឺន១ពាន់២៧២នាក់ ស្លាប់ចំនួន៨៦ម៉ឺន១ពាន់៣៣៦នាក់ និងជាសះស្បើយចំនួន៤២លាន៥០ម៉ឺន៥ពាន់៣៧៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៥លាន៨៦ម៉ឺន៩ពាន់៩៤៧នាក់ ស្លាប់៤៨ម៉ឺន៣ពាន់៩៣៦នាក់ និងជាសះស្បើយ៣៤លាន៥៥ម៉ឺន៥ពាន់៥៤៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៥៥ម៉ឺន៨ពាន់៦៩៥នាក់ ស្លាប់ចំនួន៦២ម៉ឺន១៤២នាក់ និងជាសះស្បើយ២១លាន៦២ម៉ឺន៦ពាន់៨៣៦នាក់ ៕ ប្រភព៖ worldometers
