សហរដ្ឋអាមេរិក និងរុស្ស៊ីនៅតែបន្តខ្វែងគំនិតគ្នាជុំវិញបញ្ហាអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់នៅប្រទេសស្វីស

ហ្សឺណែវ៖ រុស្ស៊ី និងអាមេរិកមិនបានផ្តល់សញ្ញាណាមួយថា ពួកគេបានបង្រួមភាពខ្វែងគំនិតគ្នាលើបញ្ហាអ៊ុយក្រែន និងសន្តិសុខអឺរ៉ុបកាន់តែទូលំទូលាយ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃចន្ទដើមសប្តាហ៍នេះនៅឡើយទេ ខណៈដែលទីក្រុងម៉ូស្គូបានទាមទារម្តងហើយម្តងទៀត ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ខ្លួនមិនអាចទទួលយកបាន។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman និយាយថា យើងមានភាពរឹងមាំ… ក្នុងការជំរុញត្រឡប់មកវិញនូវសំណើសន្តិសុខ ដែលជាធម្មតាមិនមែនជាការចាប់ផ្តើមសម្រាប់សហរដ្ឋអាមេរិក។ លោកស្រីបន្ថែមថា យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់វាយបកទៅលើគោលនយោបាយបើកចំហររបស់អង្គការណាតូ ដែលតែងតែជាចំណុចកណ្តាលនៃសម្ព័ន្ធភាពណាតូនោះទេ។ យើងនឹងមិនបោះបង់ចោលកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយរដ្ឋអធិបតេយ្យដែលមានបំណងធ្វើការជាមួយសហរដ្ឋអាមេរិកទេ ហើយយើងនឹងមិនធ្វើការសម្រេចចិត្តអំពីអ៊ុយក្រែនដោយគ្មានអ៊ុយក្រែន អំពីអឺរ៉ុបដោយគ្មានអឺរ៉ុប ឬអំពីអង្គការណាតូដោយគ្មានណាតូ។ ដោយឡែកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ រ៉ាយយ៉ាបកូវ បានប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំនោះថា​ យើងបានពន្យល់ដល់សហការីរបស់យើងថា… យើងគ្មានចេតនាវាយប្រហារអ៊ុយក្រែនឡើយ។ រាល់វិធានការសម្រាប់ការហ្វឹកហ្វឺនកងទ័ព និងកងកម្លាំងប្រយុទ្ធ ត្រូវបានអនុវត្តនៅក្នុងទឹកដីរបស់យើង និងថា គ្មានហេតុផលអ្វីដែលត្រូវភ័យខ្លាចដល់សេណារីយ៉ូនៃការកើនឡើងភាពតានតឹងណាមួយនៅក្នុងរឿងនេះទេ។

យ៉ាងណាមិញ ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង។ ប៉ុន្តែ​មិន​មាន​សញ្ញា​នៃ​ការ​ទម្លាយភាពទាល់ច្រកទេ​ បន្ទាប់​ពី​កិច្ច​ពិភាក្សា​នោះទេ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner