អាគារសិក្សា1ខ្នង 2ជាន់ 12បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា និងអធិការកិច្ច និងឯកឧត្តម ប៉េង ប៉ាត់ ផ្តល់ជូនវិទ្យាល័យហេង សំរិនព្រៃល្វា

អត្ថបទដោយ៖
Kien Sereyvuth

នាព្រឹកថ្ងៃ សៅរ៍១១កើត ខែមិគ្គសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី 7 ខែ ធ្នូ ឆ្នាំ2019 អាគារសិក្សា1ខ្នង 2ជាន់ 12បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា និងអធិការកិច្ច និងឯកឧត្តម ប៉េង ប៉ាត់ ផ្តល់ជូនវិទ្យាល័យហេង សំរិនព្រៃល្វា ត្រូវបានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋលេខាធិការក្រសួង សាធារណៈការ និងដឹកជញ្ជូន  ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម ប៉េង ពោធិ៍សា ប្រធាននាយករដ្ឋបាល ហិរញ្ញវត្ថុ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លីសាវ៉េត អភិបាលរងខេត្តតាកែវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក និងសហការី លោកអភិបាលស្រុក លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក លោកនាយក នាយករង  លោកគ្រូ អ្នកគ្រូ   អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំព្រៃល្វាប្អូនៗសិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនស.សយ.ក ។

 នៅក្នុងកម្មវិធីសំណេះសំណាលគណៈអធិបតីបានបង្ហាញពីសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់សង្គមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី និងបានផ្តាំផ្ញើឲ្យ លោកគ្រូ អ្នកគ្រូខិតខំយកចិត្តទុកដាក់បង្រៀនសិស្ស ហើយសិស្សានុសិស្សត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ដើម្បីជានធនធានដ៏ល្អសម្រាប់ចូលរួមអភិវឌ្ឍសហគមន៍ និងសង្គមជាតិ។ ក្នុងនោះគណៈអធិបតីក៏បានផ្តាំផ្ញើឲ្យប្អូនៗយុវជនគោរពច្បាប់ចរាចរ និងជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។
   នៅក្នុងពិធីនោះគណៈអធិបតីបាននាំយកអំណោយរបស់លោកជំទាវ សង្គហបណ្ឌិត ម៉ែន សំអន ជូនដល់លោកគ្រូ អ្នកគ្រូ 64នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង1 ថវិកា 20,000៛ សិស្សានុសិស្ស 300នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ2ក្បាល ប៊ិក 1ដើម ថវិកា 10,000៛ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជនស.ស.យ.ក សរុប80នាក់ ក្នុងម្នាក់ទទួលបានថវិកា10,000៛ និងឧបត្ថម្ភក្នុងការរៀបចំកម្មវិធី500,000៛។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner