លោក ថេង សុថុល សំណេះសំណាលជាមួយសមាជិកបក្សសង្កាត់ផ្សារដើមថ្កូវ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ លោក ថេង សុថុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សជាង២០០នាក់ ចំណុះអោយគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្នុងពិធីនេះដែរ លោក ថេង សុថុល បានមានប្រសាសន៍ទៅកាន់សមាជិកសមាជិការ គណបក្សដូច្នេះថា ប៉ុន្មានអាណត្តិកន្លងទៅនេះមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតឈ្នះគ្រប់អាណត្តិ ដើម្បីដឹកនាំប្រទេសអោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាគណបក្សការពាររបបជារានិយមបានរឹងមាំបំផុត ការពារសន្តិភាព ស្ថេរភាពនយោបាយ មិនអោយបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសបានជាដាច់ខាត ។

ជាមួយគ្នានេះដែរ លោក ថេង សុថុល បានសង្កត់ធ្ងន់ថា ក្រោយថ្ងៃជ័យជំនះ៧មករា មានតែគណបក្សប្រជាជនទេដែលដឹកនាំប្រទេសតាំងពីបាតដៃទទេរហូតទទួលបានសន្តិភាពទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ និងទទួលបានការគាំទ្រពីអន្តរជាតិ ។ សមិទ្ធិផលជាច្រើនដែលកើតក្រោយថ្ងៃ ជ័យជំនះ៧មករា ត្រូវបានថែរក្សាទុក និងបន្តអភិវឌ្ឍន៍សមិទ្ធិផលថ្មីៗជាច្រើនទៀតរួមមានផ្លូវស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេ ផ្លូវក្រោមដីអាគារពាណិជ្ជកម្មខ្ពស់ៗលំដាប់អន្តរជាតិផ្សារទំនើប និងសមិទ្ធិផលថ្មីៗជាច្រើនទៀតនិងបន្តកើតមានឡើងនៅទូទាំងប្រទេស។ មានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរ រួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពនយោបាយអោយបានរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

លោក ហែម សុផាត ប្រធានបក្សសង្កាត់ផ្សារដើមថ្កូវ បានរាយការណ៍ពីរចនាសម្ព័ន្ឋ សង្កាត់ក្នុងនោះ គណៈកម្មាធិការបក្សមានសមាជិក២៧នាក់ សមាជិកអចិន្ត្រៃយ៍ ៩នាក់, គណៈសាខាបក្សភូមិ ចំនួន៧, អនុសាខាបក្ស ចំនួន ១១ និងក្រុមបក្ស ចំនួន ២៤៩បក្ស ។ ប្រជាជនចុះឈ្មោះផ្លូវការ ឆ្នាំ២០១៨ ចំនួន ៨២៤៤នាក់ ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner