​ប្រធានាធិបតី​មិច​ស៊ី​កូ ​ឆ្លង​កូ​វី​ដ​ ​ជា​លើក​ទី​២

​ប្រធានាធិបតី​ម៉ិ​ច​ស៉ីកូ ​លោក​ ​And​r​e​s ​Man​u​e​l​ ​Lope​z​ Obr​ado​r បាន​ប្រកាស​ថា​ ​រូបលោក​បាន​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ជា​លើក​ទីពីរ​ ​ប៉ុន្តែ​វា​មាន​អា​កា​រៈ​ស្រាល​ ​ហើយ​លោក​នឹង​បន្ត​បំ​ពេញការ​ងារ​ ​ក្រោម​ស្ថានភាព​នៅ​ដាច់ដោយឡែក​ ​រហូត​ទាល់តែ​លោក​ជាសះស្បើយ​វិញ​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ R​e​u​t​e​rs ​នៅ​ថ្ងៃអង្គារ​ ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​។​

​លោក​ Obr​ado​r ​វ័យ​៦​៨​ឆ្នាំ​ ​ធ្លាប់​បាន​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​ម្តង​រួចមក​ហើយ​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​កាលនោះ​ ​រោគសញ្ញា​លោក​ក៏​ ​មាន​ស្ថានភាព​ស្រាល​ដូចគ្នា​ផង​ដែរ​។​ ​កាលពី​ថ្ងៃ​ទី​០​៧​ ​ខែ​ធ្នូ​ ​ឆ្នាំមុន​នេះ​ ​លោក​ទើប​តែ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ជា​ដូ​ស​ជំរុញ​បន្ថែម​។​

​រដ្ឋ​ម​ន្រ្តី​មហាផ្ទៃ​ A​d​an​ ​August​o ​Lope​z​ នឹង​ជំនួស​ភារកិច្ច​លោក​ Obr​ado​r ​ជា​បណ្តោះអាសន្ន​ ​កំលុង​ការ​ធ្វើសន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ​ ​និង​កំលុង​កិច្ចការ​ផ្លូវការ​ដទៃទៀត​៕​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner