ម៉ូតូពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនខ្ទាតទៅប៉ះរថយន្ដមួយគ្រឿងទៀតរបួស ៣នាក
ភ្នំពេញ: បុរស២នាក់ជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យខ្ទាតទៅប៉ះរថយន្តមួយគ្រឿងទៀតកំពុងធ្វើដំណើរតាមដងផ្លូវដួលបោកនឹងថ្នល់រងរបួស៣នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី ៧ខែធ្នូឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៦១កែងនឹងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស ពីរនាក់ជិះម៉ូតូ pcx ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HQ-1967ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ទិសដៅពៅជើងទៅត្បូងខណៈមកដល់ចំណុចកើតខាងលើផ្លូវបែកជាបួនក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខកំពង់ស្ពឺ1H-6933ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ១៥៧ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូ pcx ពេញទំហឹងបណ្ដាលឲ្យម៉ូតូឌ្រីមសង់ទៀតទៅប៉ះរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BB-7405ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៦១ ទិសដៅពីត្បូងទៅជើងបែកការខាងមុខខូចខាត។ចំណែកម៉ូតូទាំងពីរ គ្រឿងខូចខាតយ៉ាងដំណុំ។រីឯភាគីខាងម៉ូតូទាំងសងខាងចំនួន ៣នាក់រងរបួសរលាត់ដៃជើង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕



