រថយន្ត៣គ្រឿងបុករះបន្តគ្នានៅមុខកងដឹកជញ្ជួនលេខ៩៩ បណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត ៣ គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យនារីម្នាក់រងរបួសធ្ងន់ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១១ និង២០យប់ថ្ងៃទី៧ ខែធ្នូឆ្នាំ២០១៩ នៅត្រង់ចំណុចមុខកងដឹកជញ្ជួនលេខ៩៩ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

     យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញរថយន្តម៉ាក់ land cruiser ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AU.0470 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង  បានធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ពីជើងទៅត្បូងយ៉ាងលឿន ស្រាប់តែដល់ចំណុចកើតហេតុខាងលើរថយន្តក៏រេចង្កូតទៅបុក រថយន្តម៉ាក់ lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW.5947 ដែរធ្វើដំណើរបញ្ជាស់ទិសគ្នា ហើយរថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកនិងរថយន្ត Camery ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2AD.7008 មួយទៀត បណ្ដាលនារីម្នាក់ជាអ្នកបើកបររថយន្តCamery រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ពីទីកន្លែងកើតហេតុ ។ ចំណែកឯម្ចាស់រថយន្តបង្កត្រូវសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនយកទៅពិនិត្យជាតិស្រវឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ។

    ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញអោយចុះមក ធ្វើការ វាស់វែង យក រថយន្ត បង្ក ទៅ រក្សាទុក នៅ ការិយាល័យ ចរាចរណ៍ ជើងគោក នៃ ស្នងការ នគរបាល រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ តាមក្រោយ៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner