អង្គការសហព័ន្ធសន្តិភាពសកលចាត់ទុកដំណើរទស្សនកិច្ចសម្តេចនៅមីយ៉ាន់ម៉ាជាទស្សនកិច្ចសន្តិភាព (Video Inside)
អង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅ កាន់ប្រទេសមីយ៉ាន់ម៉ា កន្លងមកនេះ គឺជាដំណើរទស្សនកិច្ចសន្តិភាព។ ការថ្លែងចាត់ទុកនេះ គឺនៅបន្ទាប់ពីលទ្ធ ផលនៃដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ាននៅកាន់ប្រទេសមីយ៉ាន់ម៉ា បានជួយបើកផ្លូវឱ្យការយល់ ព្រមឈប់ បាញ់គ្នា និងការធានាជួយសម្របសម្រួលដំណើរទស្សនកិច្ចរបស់របស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួប ជាមួយភាគីពាក់ព័ន្ធទាំងអស់ថែមទៀតផ្អែកតាមសភាពការណ៍ជាក់ស្តែងក្នុងប្រទេសមីយ់ាន់ម៉ា។