រដ្ឋបាលរាជធានីជំរុញខណ្ឌទាំង១៤ចូលរួមការចាក់វ៉ាក់សាំងដូសជម្រុញ (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងជំរុញខណ្ឌទាំង១៤, ផ្សាររដ្ឋទាំងអស់និងមន្ទីរពាក់ព័ន្ធ ត្រូវពង្រឹងបង្កាទប់ស្កាត់ បង្ការការឆ្លងជម្ងឺកូវីដ-១៩ ខណៈវីរុសអូមីក្រុង ត្រូវបានរកឃើញឆ្លងចួលក្នុងសហគមន៍ជាបន្តបន្ទាប់។ រយៈពេល ២៤ម៉ោងកន្លងមកនេះ ក្នុងតួលេខឆ្លងអូមីក្រុង៣៤ករណី, ការឆ្លងចូលក្នុងសហគមន៍មានច្រើនដល់១០ករណី។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញថ្ងៃទី១១មករាឆ្នាំ២០២២ បានថ្លែង ដាស់តឿនថាវីរុសបំប្លែងថ្មី អូមីក្រុង» បាននិងកំពុងរាលដាលចូលទៅក្នុងសហគមន៍ហើយ ដូច្នេះអ្វីដែលគេ ត្រូវអនុវត្ត ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ គឺតម្រូវឱ្យអាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង វិធានការការពារ ជាពិសេសគឺការអនុវត្ត «៣កុំ និង៣ការពារ» របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការ បង្ការ របស់សុខាភិបាល។ លោកអភិបាលរាជធានី បានថ្លែងបញ្ជាក់ជុំវិញការចាក់វ៉ាក់សាំងដូសជំរុញ ដែលនឹងធ្វើនៅ តាមទីតាំងទាំង៤២កន្លែង រៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។

លោកអភិបាលរាជធានី បានបញ្ជាក់ទៀតថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនិងបង្កើតទីតាំងចាក់វ៉ាក់សាំង បន្ថែមទៀត ដើម្បីពង្រីកការចាក់វ៉ាក់សាំងលើប្រជាពលរដ្ឋទាំងវ៉ាក់សាំងដូសមូលដ្ឋាន, ដូសជំរុញទី៣ និង ដូសទី៤ ឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថានៅក្នុងរាជធានីភ្នំពេញនេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ លើអ្នកធ្វើ ការដែលប្រឈមនឹងហានិភ័យខ្ពស់ នឹងត្រូវចាប់ផ្តើមធ្វើនៅថ្ងៃសុក្រទី១៤មករាខាងមុខនេះហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner