ក្រសួងសុខាភិបាល ប្រកាសថា ៨ថ្ងៃជាប់គ្នាកម្ពុជាមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ នោះទេ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល៨ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១៤នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន១២នាក់ និងឆ្លងក្នុងសហគមន៍២នាក់ , អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៨៤នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០៤៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner