យន្តហោះចម្បាំងតៃវ៉ាន់ធ្លាក់ចូលសមុទ្រ បាត់ខ្លួនអ្នកបើកម្នាក់
យន្តហោះចម្បាំងប្រភេទ F-16V របស់តៃវ៉ាន់បានធ្លា.ក់ចូលក្នុងសមុទ្រភាគខាងលិចកាលពីថ្ងៃអង្គារ ទី១១ មករា កន្លងទៅនេះ បណ្តាលឲ្យបាត់ខ្លួនអ្នកបើកបរយន្តហោះម្នាក់ ខណៈប្រតិបត្តិការស្វែងរកកំពុងធ្វើឡើង។
ហេតុការណ៍ធ្លា.ក់យន្តហោះចម្បាំងនោះកើតឡើងអំឡុងការហ្វឹហាត់នៅឆ្នេរសមុទ្រខាងលិចស្ថិតក្នុងក្រុង Dongshi។ យន្តហោះចម្បាំងបានបាត់ខ្លួនភ្លាមៗពីរ៉ាដា ហើយក្រុមអាកាសយានិកក៏បាត់ការទាក់ទងជាមួយអ្នកបើកយន្តហោះចម្បាំងនោះ។
បើយោងតាមមជ្ឈមណ្ឌលបញ្ជាការសង្គ្រោះជាតិ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃពុធ ទី១២ មករា នេះ មានការដាក់ពង្រាយយន្តហោះចំនួន ១០គ្រឿង កប៉ាល់ ១គ្រឿង ទូកល្បាត ២គ្រឿង រថយន្តសង្គ្រោះបន្ទាន់ ៣២គ្រឿង និងទ័ពចំនួន ៦៦នាក់សម្រាប់ប្រតិបត្តិការស្វែងរក។
ទីបញ្ជាការកងទ័ពអាកាសនៃក្រសួងការពារជាតិតៃវ៉ាន់និយាយកាលពីថ្ងៃអង្គារថា យន្តហោះចម្បាំង F-16V ដែលមានកៅអីតែមួយ និងមានកន្ទុយលេខ ៦៦៥០ បានហោះចេញពីមូលដ្ឋានទ័ពអាកាស Chiaya នៅម៉ោង ២:៥៥នាទីល្ងាច ដើម្បីបំពេញបេសកកម្មហ្វឹកហាត់ជាទំលាប់។ យន្តហោះនោះបើកដោយមន្ត្រីវ័យ ២៨ឆ្នាំឈ្មោះ Chen I។
ប៉ុន្តែនៅម៉ោង ៣:២៣នាទី យន្តហោះនោះបានបាត់ខ្លួនចេញពរ៉ាដា ក្រោយពេលវាព្យាយាមធ្វើការវា.យប្រហារលើគោលដៅគោក។
ប្រជាជនតៃវ៉ាន់បានសម្តែងការព្រួយបារម្ភរបស់ពួកគេតាមអនឡាញចំពោះសុវត្ថិភាពរបស់អ្នកបើយន្តហោះនោះ និងបួងសួងឲ្យគាត់មានសុវត្ថិភាព៕




